Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យគ្រោះមហន្តរាយ៖ ខេត្តចំនួន៣បាន​រងគ្រោះដោយសារជំនន់ទឹកភ្លៀង

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣មករានេះថា ភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យជន់លិចភូមិ សាលារៀន និងបាក់ច្រាំងទន្លេនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តចំនួន៣រួមមានខេត្តកពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្នុងនោះខេត្តកំពង់ស្ពឺប៉ះពាល់នៅស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច បណ្តាលឱ្យលិចទំនប់បង្ហៀរអូរអញ្ចារ ក្នុងភូមិអូរចា ឃុំតាសាល ស្រុកឱរ៉ាល់ លិចសាលារៀននៅឃុំអមលាំងស្រុកថ្ពង។ លោកបានបន្តថា ក្នុងការឆ្លើយតបអាជ្ញាធរខេត្ត បានរៀបចំអូរប័រមួយគ្រឿង ដោយមានបញ្ជាការពារនៅចាំជួយចម្លងប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ និងពុំមានគ្រោះថ្នាក់ដល់ប្រជាជនទេ និងមកទល់ពេលនេះទឹកចាប់ផ្តើមស្រកវិញហើយ។

ដោយឡែកនៅថ្ងៃទី១៣មករានេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងត្រៀមរកទីទួលសុវត្ថិភាព ខណៈពេលនេះអាជ្ញាធរបានសម្រេចបើកទ្វារទឹកចំនួន៥ នៃទ្វារទឹករលាំងជ្រៃ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីរំដោះទឹកពីផ្នែកខាងលើ
ដែលកំពុងកើនឡើងខ្លាំង ដោយសារភ្លៀងធ្លាក់ច្រើន។

លោក សុទ្ធ គឹមកុលមុនី បានបន្តទៀតថា ចំពោះខេត្តពោធិ៍សាត់វិញជំនន់ទឹកភ្លៀងបានធ្វើឱ្យបាក់ច្រាំងទន្លេនៅឃុំស្វាយលួង ស្រុកកណ្តៀង និងប៉ះពាល់ផ្លូវបេតុងផ្លូវគ្រោះក្រហម និងផ្លូវជាតិមួយចំនួន។ រីឯខេត្តកពង់ឆ្នាំងដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានធ្វើឲ្យកម្ពស់ទឹកទំនប់អន្លង់ជ្រៃឡើងហួសប្រកាសអាសន្នក្នុងស្រុកសាមគ្គីមានជ័យ។ នៅម៉ោង២០:៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ស្ថានភាពជំនន់ទឹកភ្លៀង(ហូរពីអាងទឹកទំនប់អន្លង់ជ្រៃ)បានហូរលិចលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគ.ម ៣៩-៤០(ចំណុចស្ពានក្រាំងពន្លៃ ជាប់ព្រំប្រទល់ស្រុកឧត្ដុង្គ) ប្រវែងលិចប្រមាណ ២០០មជម្រៅ០,៤ម។ អាជ្ញាធរកងកម្លាំងសមត្ថកិច្ច និងក្រុមការងារមន្ទីរសាធារណការខេត្តកំពុងបន្តចុះអន្តរាគមន៍សម្រួលចរាចរណ៍បង្ការកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ។

បន្ទាប់មកនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣មានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជំនន់ឡើងខ្ពស់ បណ្តាលឱ្យបាក់ទំនប់ចាក់ទឹមដែលជាផ្លូវចូលទៅកាន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល និងបណ្តាលឱ្យដាច់ស្ពានអូរឃ្លៃទាំងស្រុង ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុសតែពុំបណ្តាលឱ្យប៉ះពាល់ប្រជាជនទេ។ ការឆ្លើយតបអាជ្ញាធរ និងមន្ទីរជំនាញបានបើកទ្វារទឹកចំនួន ៥ទ្វារ។ ប្រជាពលរដ្ឋរស់នៅក្រោមទំនប់ចំនួន១២គ្រួសារ នៅភូមិអន្លង់ព្រីង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យត្រូវបានអាជ្ញាធរជម្លៀសមកទីសុវត្ថិភាព។អាជ្ញាធរស្រុកទឹកផុសបានជូនដំណឹងអំពីការផ្អាកបណ្តោះអាសន្នដំណើរកំសាន្តតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលបណ្តោះអាសន្ន។

លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យលិចនិងប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៦៧គ្រួសារ នៅឃុំឈានឡើង និងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យក្នុងនោះនៅភូមិអន្លង់ព្រីង ៥៨គ្រួសារ ភូមិត្រែង ៤គ្រួសារ ឃុំឈានឡើង និងភូមិត្រពាំងទន្លាប់ ឃុំស្វាយជុក៥គ្រួសារហើយអាជ្ញាធរបានចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តជូនប្រជាពល​រដ្ឋរង​គ្រោះរួចរាល់ហើយដែរដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គ.ក្រមី១កេះ ត្រីខ ១យួរ មុង១ ភួយ១ ក្រមា១ សារុង១ ថវិកា២ម៉ឺនរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៤ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម