Connect with us

ព័ត៌មានជាតិ

កម្ពុជា មានចក្ខុវិស័យអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងបៃតងអាស៊ាន

បានផុស

នៅ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣នេះ បានបន្តពិភាក្សាលើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ ២០២២-២០៣៨ (គ.ប.ដ.ស.)”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា គោលនយោបាយគ្រប់​គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លីផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

លោក ផៃ ស៊ីផាន បានឲ្យដឹងបន្តថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ជ.ដ.ស.) មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

គ.ប.ដ.ស. មានចក្ខុវិស័យដល់ឆ្នាំ ២០៣៨ «អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ» និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

•  យុទ្ធសាស្ដ្រវិស័យដីធ្លី

–  អនុវិស័យរដ្ឋបាលដីធ្លី មានមូលដ្ឋានគតិយុត្ត នៃការកាន់ដីធ្លីនិងការចុះបញ្ជីដីធ្លី ការចុះបញ្ជីដីធី្លការងារភូមិសាស្ត្រ ការដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដី និងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដី និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្ត្រ។

–  អនុវិស័យរៀបចំដែនដី មានមូលដ្ឋានគតិយុត្តនិងផែនការរូបវន្ត ការរៀបចំដែនដីនិងនគរូបនីយកម្មការកំណត់ប្រើប្រាស់ដីខេត្តព្រះសីហនុមានដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ ការកំណត់តំបន់ប្រើប្រាស់ដី និងបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍ និងការអភិរក្សខេត្តព្រះសីហនុប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងការរៀបចំប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ។

–  អនុវិស័យបែងចែកដីធ្លី និងលំនៅឋាន មានមូលដ្ឋានគតិយុត្ត ការគ្រប់គ្រងសន្និធិដីធ្លីនិងការបែងចែកដីធ្លី ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយកំណត់លក្ខណៈសម្បត្តិនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងប្រភពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ការអភិវឌ្ឍលំនៅឋានសង្គម ការងារដោះស្រាយសំណង់បណ្ដោះអាសន្ននិងសំណង់មិនរៀបរយ និងការផ្តល់ទីតាំងស្នាក់នៅសមរម្យជូនកម្មករ និយោជិតដែលបំពេញការងារក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ច។

•  យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី

–  ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត មានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធដឹកជញ្ជូន ការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងសន្តិសុខសាយប័រ ការអភិវឌ្ឍធនធានទឹក និងទឹកស្អាត និងការអភិវឌ្ឍវិស័យថាមពល និងអគ្គិសនី។

–  ការអភិវឌ្ឍសេដ្ឋកិច្ច មានការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍធុរកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

–  កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ មានការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងសំណល់រាវ និងវិធានការចាំបាច់ក្នុងការការពារធនធានធម្មជាតិ បរិស្ថាន និងតំបន់ការពារធម្មជាតិសំខាន់ៗ។

•  យុទ្ធសាស្ត្រពាក់ព័ន្ធ និងការគ្រប់គ្រង

–  ការពង្រឹងការគ្រប់គ្រង អភិបាលកិច្ចល្អ និងស្ថប័ន មានការលើកកម្ពស់សមត្ថភាពស្ថាប័ន និងមូលធន មនុស្ស ការគ្រប់គ្រងនិងអភិបាលកិច្ចល្អ ការអភិវឌ្ឍទីក្រុងឆ្លាត ការជំរុញនិងអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជីថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល។

–  ការគ្រប់គ្រងហានិភ័យសំខាន់ៗ និងការបង្ការគ្រោះមហន្តរាយធម្មជាតិ មានហានិភ័យក្នុងប្រទេស និងក្រៅប្រទេស និងការបង្ការគ្រោះមហន្តរាយធម្មជាតិ ដោយកំណត់ការការពារ និងការថែរក្សាឆ្នេរសមុទ្រ ទឹកសមុទ្រ ប្រភពទឹក អាងស្ដុកទឹក និងបណ្ដាញផ្លូវទឹក ការពារការស្ទះផ្លូវទឹកហូរ និងការបង្ការគ្រោះមហន្តរាយនៅទីចំណតជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម