ព័ត៌មានជាតិ
មោទនភាព! យុវជនខ្មែរម្នាក់ បង្កើតក្រុមហ៊ុន «នទី» ដើម្បីសម្រួលដល់ការស្វែងរក បុគ្គលិក និងការងារ
ពិតជាមិនគួរឲ្យជឿ ដែលយុវជនខ្មែរ កុសល ច័ន្ទស័ក្តិវិទូ បានបោះបង់ការងារ ដែលមានប្រាក់ខែខ្ទង់ជាងពាន់ដុល្លារចោល ដោយគ្មានសោកស្ដាយមកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ពីអ្នកជំនាញធនធានមនុស្សជាច្រើន។
លោកបាននិយាយថា «ខ្ញុំចង់ក្លាយជាផ្នែកមួយផ្ដល់ព័ត៌មានពីការងារល្អៗ ប្រាក់ខែខ្ពស់ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាននិងការត្រៀមខ្លួន»។
លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) ជម្នះបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយមិនមានជាការងាយស្រួលយ៉ាងណាក្ដី។ លោក ច័ន្ទស័ក្តិវិទូ ជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួលដល់ការស្វែងរកបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយបំពេញបន្ថែម ដល់បុគ្គលិកមានចំណុចខ្វះខាត ក្នុងការស្វែងរកការងារល្អ និងប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម៤.០នេះ។
បើតាមម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ នទី ត្រូវបានប្រើពេល ១ឆ្នាំក្នុងការបង្កើតឡើង។ លោក ច័ន្ទស័ក្តិវិទូ ក៏បានលើកឡើងពីមូលហេតុដែលបង្កើត នទី ដូច្នេះថា៖ « ការស្វែងរកបុគ្គលិក សាកសមសម្រាប់បម្រើការក្នុងក្រុមហ៊ុន មិនមែនជារឿងងាយស្រួលនោះទេ។ ទន្ទឹមហ្នឹងនេះ សម្រាប់បុគ្គលិកមានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួនក៏បានបាត់បង់ឱកាសនៅពេលមិនបានត្រៀមខ្លួន ផងដែរ។ ដូច្នេះខ្ញុំក៏បង្កើត នទី ឡើងក្នុងគោលបំណងស្វែងរកធនធានសាកសមសម្រាប់ក្រុមហ៊ុន និង បង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយ ដែលឲ្យបេក្ខជនអាចដឹងពីចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីបំពេញបន្ថែម ផងដែរ»។ ការបង្កើតក្រុមហ៊ុន ដែលមានស្តង់ដារ និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ ឆ្នាំរូបនេះត្រូវលះបង់ការងារជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនឯកជនមួយ។ ទន្ទឹមនិងការលះបង់នេះ លោកក៏ត្រូវជួបបញ្ហាមួយចំនួនទៀត ព្រោះ នទី ជាក្រុមហ៊ុនប្រើប្រព័ន្ធការងារថ្មីស្រឡាង។ លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងដូច្នេះថា៖ « នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានាក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារមានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើប នទី បានសម្រេចប្រព័ន្ធការងារមួយដោយស្ថាពរ និងសុក្រឹតភាពបំផុត។
ការបង្កើតក្រុមហ៊ុន ដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហិរញ្ញវត្ថុខ្លះៗផងដែរ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះ បោះបង់ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យាដ៏ទំនើបមួយនេះបានទេ។ ជាជោគជ័យ ការខំប្រឹងប្រែងរយៈពេលមួយឆ្នាំរបស់សហគ្រិនរូបនេះ បានធ្វើឲ្យនទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួលដល់ការស្វែងរកធនធានមនុស្សបម្រើការក្នុងក្រុមហ៊ុន បន្ថែមពីនេះជួយដល់អ្នកស្វែងរកការងារដោយមានភាពងាយស្រួលមិនស្មុគស្មាញ ផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ