Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​អន្តរក្រសួង ​បើក​កិច្ច​ពិគ្រោះ​យោបល់​ សម្រាប់ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ឲ្យ​បាន​លឿន

បានផុស

នៅ

​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ ទៅ​នឹង​សេដ្ឋកិច្ច ពោល​គឺ​ប្រសិនបើ​មិនបាន​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ ​បាន​ល្អ​នោះ​ទេ នឹង​ធ្វើ​ឲ្យ​មាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្ត​ថា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ វ័យឆ្លាត និង​ម៉ឺងម៉ាត់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​សមត្ថភាព និង​លទ្ធភាព​អាច​គ្រប់គ្រង​សភាពការណ៍​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ល្អ​ប្រសើរ ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ហើយ​ធនធាន​មាន​កម្រិត​ក្តី​។ ទន្ទឹម​នឹង​នេះ សេដ្ឋកិច្ចកម្ពុជា​ នៅ​តែមាន​ភាពរឹងមាំ ទោះបី​កំណើន​មាន​សន្ទុះ​ថមថយ​ខ្លះ​ក្តី​។ ហើយ​រាជរដ្ឋាភិបាល​កំពុងតែ​គិត គូរ​រៀបចំ​យុទ្ធសាស្ត្រ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​អាច​ងើបឡើង​វិញ​ បាន​ឆាប់រហ័ស និង​ឲ្យ​កាន់តែ​ខ្ពស់ជាង​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ លោក​បាន​ឲ្យ​ដឹង​បែបនេះ​ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​នៃ​ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា និង​ការពិគ្រោះ​យោបល់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ កាលពី​ចុង​សប្តាហ៍​នេះ​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ដែល​ជា​សមាជិក​សមាជិកា​ក្រុមការងារ​។ ​លោក​រដ្ឋមន្ត្រី​ប្រតិភូ ​បន្ត​មានប្រសាសន៍ថា ទោះ​ពី​ការអភិវឌ្ឍន៍​វ៉ាក់សាំង​មក​ទល់នឹង​ពេលនេះ កាន់តែ​រីក ចម្រើន​ទៅមុខ ហើយ​មាន​ប្រទេស​ខ្លះ​បាន​ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​ជា​បណ្តើរៗ​ក្តី តែ​ចំណោទ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំងនោះ នៅតែ​មិន​ទាន់មាន​ភាព​ច្បាស់លាស់​ទាំងស្រុង​នៅឡើយ ព្រោះ​ពិភពលោក​នៅ​មិនទាន់​អាច​ផ្តើម​ការ​ចាក់​វ៉ាក់សាំង​ជាទូទៅ ( general vaccine roll out) នៅឡើយ​ទេ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) ទើបតែ​ផ្តល់​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Pfizer/BioNTech សម្រាប់​តែ​ករណី​បន្ទាន់ (emergency use) ប៉ុណ្ណោះ​។ តែ​ទោះបី​យ៉ាងណាក៏ដោយ លោក​បាន​បន្ត​ថា ពិត​ណាស់​ថា ទោះបី​វ៉ាក់សាំង​មិនមែន​ជា​ដំណោះស្រាយ​មាស​តែមួយគត់ សម្រាប់​លុបបំបាត់​ជំងឺ​កូ​វីដ​-១៩ ក្តី​តែ​វត្ត​មាន​នៃ​វ៉ាក់សាំង​ ក៏​មាន​ភាពចាំបាច់​ណាស់ សម្រាប់​កា​រយក​ឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ ទាំងស្រុង​ដែរ​។

​អង្គប្រជុំ​អន្តរក្រសួង​ បាន​ធ្វើ​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​អំពី​យុទ្ធសាស្ត្រ និង​ផែន​ការធ្វើ​លទ្ធកម្ម​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្តល់ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​លឿន និង​ឆាប់រហ័ស សម​ល្មម​នឹង​តម្រូវការ​កម្ពុជា ដោយ​ធានា​បាន​នូវ​សុវត្ថិភាព​, គុណភាព និង​ប្រសិទ្ធភាព ព្រមទាំង​ឲ្យ​មាន​ភាព​ឆ្លើយឆ្លង​គ្នា​ទៅ​នឹង​ផែនការ​ចាក់​វ៉ាក់សាំង​ផង​ដែរ ព្រោះ​វ៉ាក់សាំង​ដែល​ទិញ​មក​ហើយ មិន​អាច​ទុក​យូរ​ពេក​បាន​នោះ​ទេ​។ អង្គប្រជុំ​ក៏បាន​ពិភាក្សា​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការកំណត់ គោលការណ៍​ទិញ និង​បែងចែក ព្រមទាំង​បរិមាណ​វ៉ាក់សាំង ទាំង​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់ (emergency use) និង ទាំង​សម្រាប់​ការប្រើប្រាស់​ជាទូទៅ (general vaccine roll out)​។

​គួរ​បញ្ជាក់​បន្ថែម​ថា គិត​មកទល់នឹង​ពេលនេះ ចំនួន​អ្នក​ឆ្លង​រហូតដល់​ជាង ៨៨​លាន​នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​ដល់​ជាង ១,៩ លាន​នាក់​ហើយ ហើយ​រលក​ថ្មី​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ បាន និង​កំពុង​បង្កើតឲ្យ​មាន​ក្តី បារម្ភ​ថែមទៀត ពិសេស​ការរំពឹងទុក​អំពី​ការ​ស្រាកស្រាន្ត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​អាច​ងើប​ខ្ពស់​ឡើងវិញ​៕

អត្ថបទ៖ ​វ​ត្តី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម