Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរអន្តរជាតិចេញ-ចូលផ្សារទួលទំពូង ក្នុងមួយថ្ងៃៗ ប្រមាណជា ៣០០ នាក់

បានផុស

នៅ

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជា ៣០០ នាក់ បាន​ចេញ​-​ចូល​ផ្សារ​ទួល​ទំពូង ក្នុង​មួយ​ថ្ងៃៗ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​អឺរ៉ុប។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចំរើន សុខ​លីម ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៣ នេះ​ថា សព្វថ្ងៃ​នេះ ផ្សារ​ទួល​ទំពូង មាន​អតិថិជន​ចេញចូល​ទិញ​ទំនិញ​ច្រើន​គួរសម ដែល​ភាគច្រើន​ទិញ​គ្រឿង​ហូបចុក និង​សំលៀកបំពាក់។

ជាមួយ​គ្នា​នេះ លោក​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៣០០ នាក់ បាន​ចេញ​-​ចូល និង​ទិញ​របស់របរ​មួយ​ចំនួន នៅ​ក្នុង​ផ្សារ​ទួល​ទំពូង។

លោក ចំរើន សុខ​លីម បាន​បញ្ជាក់​ថា «សម្រាប់​ភ្ញៀវ​អន្តរជាតិ ចូល​ផ្សារ​ក្នុង​មួយ​ថ្ងៃ ប្រហែល ២០០ នាក់ ទៅ ៣០០ នាក់ ហើយ​ភាគច្រើន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ដែល​ធ្វើ​ដោយ​ជនជាតិ​ខ្មែរ និង​សំលៀកបំពាក់ មាន​រូប​អង្គរវត្ត។ ភ្ញៀវ​អន្តរជាតិ ចូល​ផ្សារ​ភាគច្រើន ជា​ជនជាតិ​អឺរ៉ុប»។

សព្វថ្ងៃ ដ្បិត​នៅ​ទទួលរង​នូវ​វិបត្តិ​កូវីដ​-១៩ រយៈពេល​វែង​ក៏ដោយ ប៉ុន្តែ​ផ្សារ​ទួល​ទំពូង នៅតែ​ជាទី​កន្លែង​ដ៏​ពេញ​និយម​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ និង​ជនបរទេស។

ផ្សារ​ទួល​ទំពូង មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ដែល​ផ្សារ​នេះ មាន​លក់​ម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍​ប្រើប្រាស់ សម្លៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន។

ប្រជាពលរដ្ឋ​ភាគច្រើន បាន​ចាត់​ទុក​ផ្សារ​ទួល​ទំពូង ជាទី​ប្រជុំ​ជន នៃ​អាហារ មិន​ថា​ពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់​ឡើយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម