ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី៧មករា ខេត្តជាប់ព្រំដែន ទទួលពលករខ្មែរមកពីថៃ ជាង១ម៉ឺន២ពាន់នាក់
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ខេត្តជាប់ព្រំដែនទទួលបានពលករខ្មែរមកពីថៃ ចំនួន១២០៨៨នាក់។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៩១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧១នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺសរុបចំនួន៣៩១នាក់នោះ មានពលករថៃចំនួន២៦នាក់ នៅខេត្តបាត់ដំបង៦នាក់ ព្យាបាលជាសះស្បើយ២នាក់ខេត្តប៉ៃលិន១៣នាក់ជាសះស្បើយ៦នាក់ និងខេត្តបន្ទាយមានជ័យ៧នាក់។ យ៉ាងណាក៏ដោយ លោកស្រីបានបន្តថា កម្ពុជាបានគ្រប់គ្រងពលករខ្មែរមកពីថៃបានល្អប្រសើរ បើទោះបីជាមានពលករខ្មែរមួយចំនួនតូច គេចវេះមិនព្រមធ្វើចត្តាឡីស័កក៏ដោយ តែអាជ្ញាធរបានរកឃើញវិញបានទាន់ពេលវេលាយកមកដាក់ក្នុងមណ្ឌលឲ្យធ្វើចត្តាឡីស័ក។

លោកជំទាវ បានលើកឡើងថា ការធ្វើចត្តាឡីស័កនេះ គឺជាភារកិច្ចដ៏ចាំបំផុត ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ព្រោះថា បើពលករមានឆ្លងជំងឺនេះហើយ រត់គេចវេះនោះវាមិនត្រឹមតែចម្លងទៅក្រុមគ្រួសារសាច់ញាតិប៉ុណ្ណោះទេ ថែមទាំងចម្លងទៅសហគមន៍ទៀតផង។ លោកជំទាវ បានលើកឡើងពីច្បាប់មកពន្យល់ថា យោងតាមអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងជាលក្ខណៈអន្តរជាតិតាមច្រកចេញចូលត្រង់ជំពូកទី៥មាត្រា ទី៨ ស្តីពីការដាក់ទោសទណ្ឌបានឲ្យដឹងថា អ្នកដំណើរឬជនណាដែលមិនសហការឬរត់គេចវេះជាមួយមន្ត្រីចត្តាឡីស័ក ត្រូវពិន័យជាប្រាក់ពី២សែនរៀលទៅ១លានរៀល។ លើសពីនេះ ជនណាក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះធ្វើចត្តាឡីស័ក ត្រូវមានទោសព្រហ្មទណ្ឌ ដោយមន្ត្រីចត្តាឡីស័កសហការជាមួយអាជ្ញាធរមូលដ្ឋានចេញចូលក្នុងប្រទេសកម្ពុជា។


លោកជំទាវ បានបន្ថែមទៀតថា ពលករខ្មែរមកពីប្រទេសថៃ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺនេះ ព្រោះពេលដែលបងប្អូនធ្វើដំណើរត្រឡប់មកពីប្រទេសថៃ គឺត្រូវការធ្វើដំណើរតាមសេវាសាធារណៈយូរហើយយើងមិនដឹងថា នៅតាមផ្លូវបងប្អូនត្រូវប៉ះពាល់ឬជួបជាមួយអ្នកណានោះទេព្រោះថា ជំងឺកូវីដ១៩នេះ អាចចម្លងបានគ្រប់ពេលវេលាទីកន្លែងនិងគ្រប់កាលៈទេសៈ។ លោកជំទាវ បានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ សូមកុំចល័តពីកន្លែងមួយទៅកន្លែងមួយបើបើមិនមានការចាំបាច់ទេកុំចេញពីកន្លែងស្នាក់នៅនិងកុំទាន់វិលត្រឡប់មកស្រុកវិញនាកាលៈទេសៈនេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង