Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃទី​៧​មករា​ ខេត្ត​ជាប់​ព្រំដែន​ ទទួល​ពលករ​ខ្មែរ​មកពី​ថៃ​ ជាង​១​ម៉ឺន​២​ពាន់​នាក់

បានផុស

នៅ

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០២០ ​រ​ហូត​មកដល់​ថ្ងៃទី​៧​ ខែមករា​ ឆ្នាំ​២០២១ ​ខេត្ត​ជាប់​ព្រំដែន​ទទួល​បាន​ពលករ​ខ្មែរ​មកពី​ថៃ​ ចំនួន​១២០៨៨​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ម៉ោង​៧​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២១​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៣៩១​នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៧១​នាក់ និង​អ្នកជំងឺ​២០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ចំនួន​៣៩១​នាក់​នោះ ​មាន​ពលករ​ថៃ​ចំនួន​២៦​នាក់​ នៅ​ខេត្ត​បាត់ដំបង​៦​នាក់ ​ព្យាបាល​ជាសះស្បើយ​២​នាក់​ខេត្ត​ប៉ៃលិន​១៣​នាក់​ជាសះស្បើយ​៦​នាក់​ និង​ខេត្តបន្ទាយមានជ័យ​៧​នាក់។ យ៉ាង​​ណា​ក៏​ដោយ លោកស្រី​បាន​បន្ត​ថា ​កម្ពុជា​បាន​គ្រប់គ្រង​ពលករ​ខ្មែរ​មកពី​ថៃ​បាន​ល្អ​ប្រសើរ​ បើទោះបី​ជាមាន​ពលករ​ខ្មែរ​មួយ​ចំនួន​តូច ​គេចវេះ​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​ក៏ដោយ​ តែ​អាជ្ញាធរ​បាន​រក​ឃើញ​វិញ​បាន​ទាន់ពេលវេលា​យកមក​ដា​ក់​ក្នុង​មណ្ឌល​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​លោកជំទាវ ​បានលើកឡើង​ថា​ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ​គឺជា​ភារកិច្ច​ដ៏​ចាំ​បំផុត​ ក្នុង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ព្រោះ​ថា បើ​ពលករ​មាន​ឆ្លង​ជំងឺ​នេះហើយ ​រត់គេច​វេះ​នោះ​វា​មិន​ត្រឹមតែ​ចម្លង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ចម្លង​ទៅ​សហគមន៍​ទៀត​ផង​។ ​លោក​ជំទាវ បាន​លើក​ឡើង​ពី​ច្បាប់​មក​ពន្យល់​ថា​ យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្តីពី​វិធានការ​សុខាភិបាល ​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​ជា​លក្ខណៈ​អន្តរជាតិ​តាម​ច្រកចេញចូល​ត្រង់​ជំពូក​ទី​៥​មាត្រា​ ទី​៨​ ស្តីពី​ការដាក់ទោសទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​អ្នកដំណើរ​ឬ​ជន​ណា​ដែល​មិន​សហការ​ឬ​រត់​គេចវេះ​ជាមួយ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​២​សែន​រៀល​ទៅ​១​លាន​រៀល​។ ​លើសពីនេះ​ ជន​ណា​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​សុខភាព ​ក្នុង​គោលបំណង​គេចវេះ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ ដោយ​មន្ត្រី​ច​ត្តា​ឡី​ស័ក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចេញចូល​ក្នុង​ប្រទេស​កម្ពុ​ជា​។​

លោកជំទាវ បាន​បន្ថែមទៀតថា​ ពលក​រ​ខ្មែរ​មកពី​ប្រទេស​ថៃ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ខណៈ​ប្រទេស​ថៃ​ មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​នេះ ​ព្រោះ​ពេល​ដែល​បងប្អូន​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រទេស​ថៃ​ គឺ​ត្រូវការ​ធ្វើដំណើរ​តាម​សេវា​សាធារណៈ​យូរហើយ​យើង​មិនដឹងថា​ នៅ​តាម​ផ្លូវ​បងប្អូន​ត្រូវ​ប៉ះពាល់​ឬ​ជួប​ជាមួយ​អ្នកណា​នោះ​ទេ​ព្រោះថា​ ជំងឺ​កូ​វីដ​១៩​នេះ​ អាច​ចម្លង​បាន​គ្រប់ពេលវេលា​ទីកន្លែង​និង​គ្រប់​កាលៈទេសៈ​។ លោកជំទាវ បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការ​និង​ស្នាក់នៅ​ប្រទេស​ថៃ​ សូម​កុំ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បើ​បើ​មិន​មាន​ការចាំបាច់​ទេ​កុំ​ចេញពី​កន្លែង​ស្នាក់នៅ​និង​កុំ​ទាន់​វិល​ត្រឡប់​មក​ស្រុក​វិញ​នា​កាលៈទេសៈ​នេះ​៕​

អត្ថបទ៖ សំអឿន​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម