ព័ត៌មានជាតិ
ចេញពីកន្លែងសប្បាយ បោះពួយជ្រុលចង្កូត បុកចូលផ្ទះលក់ឡានខូចខាតយ៉ាងដំណំ
រថយន្តដ៏ទំនើបមួយគ្រឿង ត្រូវបានខ្ទេចខ្ទី ស្ទើរទាំងស្រុង រហូតធ្វើឲ្យពោងទាំងអស់ ត្រូវបានផ្ទុះឡើង ក្រោយពីមានក្រុមយុវវ័យមួយក្រុម បានចេញពីកន្លែងសប្បាយហើយជាន់គ្មានសំចៃជើងក៏ជ្រុលចង្កូតតែម្តង ដោយសារតែអ្នកបើកបរមិនមែនជាម្ចាស់រថយន្ត ។

យោងតាមសាក្សីបាននិយាយថា នៅវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវភ្លោះមួយកន្លែង ដែលជាចំណុចផ្លូវកោង ក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង គឺមានករណីគ្រោះថ្នាក់មួយបានកើតឡើង ដ៏គួរឲ្យរន្ធត់ជាទីបំផុត។

សាក្សីដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺមានរថយន្តទំនើបមួយគ្រឿង ម៉ាក RANGE ROVER ពណ៌ស ដែលជាប្រភេទស៊ែរីខ្ពស់ ពាក់ស្លាកលេខ ភ្នំពេញ 2BB-9887 បានបើកបរយ៉ាងលឿន ចេញពីក្លឹបកម្សាន្តមួយកន្លែង ដោយបានបោះពួយក្នុងទិសដៅពីត្បូងទៅជើង។ លុះទៅដល់ត្រង់ចំណុចកើតហេតុដែលផ្លូវមានលក្ខណៈកោងផងនោះ ធ្វើឲ្យរថយន្តជ្រុលបុកចូលទៅក្នុងទីតាំងលក់រថយន្ត និងគ្រឿងបន្លាស់រថយន្ត យីហោ ហេង រចនា បណ្តាលឲ្យបាក់សសរ បាក់ជញ្ជាំងឥដ្ឋ និងខ្ទេចខ្ទីទ្វារដែក ស្ទើរទាំងស្រុង ប៉ុន្តែជាសំណាងល្អមិនមានមនុស្សដេកនៅត្រង់នោះ ចំណែករថយន្តបានផ្ទុះពោងទាំងអស់ និងតួរថយន្ត ជាមួយនិងកង់ បែកបាក់យ៉ាងដំណំ។


ភ្លាមៗនោះដែរ ក៏មានក្រុមយុវវ័យមួយក្រុម មានស្រី មានប្រុស បានចេញពីក្នុងរថយន្តមកចរចាជាមួយម្ចាស់ទីតាំង លើការសងថ្លៃខូចខាត បើតាមការជជែកគ្នា គឺនៅក្នុងចំណោមពួកគេ គឺមិនមានវត្តមានម្ចាស់រថយន្តមកជាមួយទេ ដោយម្នាក់ៗពិភាក្សាគ្នារកលុយរាប់ម៉ឺនដុល្លារ ដើម្បីជួសជុលរថយន្តអោយម្ចាស់ និងសងថ្លៃខូចខាតរបស់ទីតាំង ដែលម្ចាស់បានទាមទារ ក្នុងចន្លោះពី ៤០០០$ ទៅ ៥០០០$ នៅទីបំផុតម្ចាស់ក៏បានព្រមព្រៀងដោយព្រមទទួលយកស្លាកលេខ ទុកជាបណ្តោះអាសន្នសិន ( ភ្នំពេញ 2BB-9887 ) ហើយក៏បានជួលរថយន្តស្ទូច ដើម្បីលើយកទៅរកយានដ្ឋានជួសជុល ក្រៅផ្លូវច្បាប់ ដោយគ្មានប៉ូលិសចរាចរណាម្នាក់ដឹងឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ