Connect with us

ព័ត៌មានជាតិ

ចេញពី​កន្លែង​សប្បាយ បោះពួយ​ជ្រុល​ចង្កូត បុក​ចូល​ផ្ទះ​លក់​ឡាន​ខូចខាត​យ៉ាង​ដំណំ​

បានផុស

នៅ

​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ត្រូវ​បាន​ខ្ទេចខ្ទី ស្ទើរ​ទាំងស្រុង រហូត​ធ្វើ​ឲ្យ​ពោង​ទាំងអស់ ​ត្រូវ​បាន​ផ្ទុះឡើង ក្រោយពី​មាន​ក្រុម​យុវវ័យ​មួយ​ក្រុម បាន​ចេញពី​កន្លែង​សប្បាយ​ហើយ​ជាន់​គ្មាន​សំចៃ​ជើង​ក៏​ជ្រុល​ចង្កូត​តែ​ម្តង ដោយសារតែ​អ្នកបើកបរ​មិនមែន​ជា​ម្ចាស់​រថយន្ត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សាក្សី​បាន​និយាយ​ថា នៅ​វេលា​ម៉ោង ២ រំលង​អាធ្រាត្រ ឈាន​ចូល​យប់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវភ្លោះ​មួយ​កន្លែង ដែល​ជា​ចំណុច​ផ្លូវ​កោង ក្នុងភូមិ​រំចេក​៥ សង្កាត់​រតនៈ ក្រុង​បាត់ដំបង គឺ​មាន​ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង ដ៏​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត។​

​សាក្សី​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿង ម៉ាក RANGE ROVER ពណ៌​ស ដែល​ជា​ប្រភេទ​ស៊ែ​រី​ខ្ពស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-9887 បាន​បើកបរ​យ៉ាង​លឿន ចេញពី​ក្លឹប​កម្សាន្ត​មួយ​កន្លែង ដោយ​បាន​បោះពួយ​ក្នុង​ទិសដៅ​ពី​ត្បូងទៅ​ជើង។ លុះ​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ផ្លូវ​មាន​លក្ខណៈ​កោង​ផង​នោះ ធ្វើ​ឲ្យ​រថយន្ត​ជ្រុល​បុក​ចូល​ទៅ​ក្នុង​ទីតាំង​លក់​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត យីហោ ហេង រចនា បណ្តាល​ឲ្យ​បាក់​សសរ បាក់​ជញ្ជាំង​ឥដ្ឋ និង​ខ្ទេចខ្ទី​ទ្វារ​ដែក ស្ទើរ​ទាំងស្រុង ប៉ុន្តែ​ជា​សំណាងល្អ​មិន​មាន​មនុស្ស​ដេក​នៅ​ត្រង់​នោះ ចំណែក​រថយន្ត​បាន​ផ្ទុះ​ពោង​ទាំងអស់ និង​តួ​រថយន្ត ជា​មួយ​និង​កង់ បែកបាក់​យ៉ាង​ដំណំ។​

​ភ្លាមៗ​នោះដែរ ក៏​មាន​ក្រុម​យុវវ័យ​មួយ​ក្រុម មាន​ស្រី មាន​ប្រុស បាន​ចេញពី​ក្នុង​រថយន្ត​មក​ចរចា​ជាមួយ​ម្ចាស់​ទីតាំង លើ​ការ​សង​ថ្លៃ​ខូចខាត បើ​តាម​ការ​ជជែក​គ្នា​ គឺ​នៅ​ក្នុង​ចំណោម​ពួកគេ​ គឺ​មិន​មាន​វត្តមាន​ម្ចាស់​រថយន្ត​មក​ជា​មួយ​ទេ ដោយ​ម្នាក់ៗ​ពិភាក្សា​គ្នា​រកលុយ​រាប់​ម៉ឺន​ដុល្លារ​ ដើម្បី​ជួសជុល​រថយន្ត​អោយ​ម្ចាស់ និង​សង​ថ្លៃ​ខូចខាតរ​បស់ទីតាំង ដែល​ម្ចាស់​បាន​ទាមទារ ក្នុង​ចន្លោះ​ពី ៤០០០$ ទៅ ៥០០០$ នៅ​ទីបំផុត​ម្ចាស់​ក៏បាន​ព្រមព្រៀង​ដោយ​ព្រម​ទទួលយក​ស្លាក​លេខ ទុកជា​បណ្តោះអាសន្ន​សិន ( ភ្នំពេញ 2BB-9887 ) ហើយក៏​បាន​ជួល​រថយន្ត​ស្ទូច ​ដើម្បី​លើ​យក​ទៅ​រក​យានដ្ឋាន​ជួសជុល ក្រៅ​ផ្លូវច្បាប់ ដោយ​គ្មាន​ប៉ូលិស​ចរាចរ​ណា​ម្នាក់​ដឹង​ឡើយ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម