ព័ត៌មានជាតិ
កប៉ាល់ទេសចរណ៍ធុនយក្ស ១ គ្រឿង នាំភ្ញៀវជិត ១ ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
កប៉ាល់ទេសចរណ៍ធុនយក្ស ១ គ្រឿង បានចូលចតរយៈពេល ១ ថ្ងៃ នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដោយការចូលចតនេះបាននាំភ្ញៀវទេសចរបរទេស និងនាវិកសរុបជិត ១ ពាន់នាក់ ដើម្បីធ្វើទេសចរនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជនសំខាន់ៗ ក្នុងខេត្តព្រះសីហនុ។
មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ បាននិយាយថា កប៉ាល់ទេសចរណ៍នេះឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង ២១០ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និងជម្រៅទឹក ៦,៧០ ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩ នាក់ និងនាវិកចំនួន ៤៣០ នាក់។
មន្ត្រីដដែលបានឲ្យដឹងទៀតថា កប៉ាល់នេះបានធ្វើដំណើរមកពីប្រទេសថៃ ចូលចតនៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣។ បន្ទាប់មក នឹងចាកចេញទៅប្រទេសវៀតណាម នៅយប់ថ្ងៃដដែលនេះ។
នៅលើកប៉ាល់នេះ ភ្ញៀវទេសចរមានសញ្ជាតិច្រើនជាងគេ មានជនជាតិអាមេរិក ២៥០ នាក់ អង់គ្លេស ៥០ នាក់ និង អូស្ត្រាលី ៥៤ នាក់។
សូមបញ្ជាក់ថា នេះជាលើកទី ៣ ហើយ ដែលកប៉ាល់ទេសចរណ៍ធុនយក្សចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាប្រទេសកម្ពុជា ក្រោយខកខានមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ ៖ ស៊ុយ ចាន់ធា
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?