ព័ត៌មានជាតិ
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡាប្តេជ្ញាយកចំណេះដឹងទៅបម្រើជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិបន្ថែមទៀត
កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡានួន៨០អង្គ/រូប មានសមាសភាពជាព្រះមន្ត្រីសង្ឃ និងជាមន្ត្រីរាជការចម្រុះក្រសួងស្ថាប័ន និងខេត្ត បានប្តេជ្ញាចិត្ត យកចំណេះដឹងដែលខ្លួនទទួលបាន ទៅបម្រើជាតិមាតុភូមិ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈលោក ស្រី សុភ័ក្ត្រ តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ក្នុងកម្មវិធីទទួលទានអាហារសាមគ្គីរបស់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។


លោក ស្រី សុភ័ក្ត្រ បានបញ្ជាក់ថា «ក្នុងនាមកម្មសិក្សាការីទាំងអស់ សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឲ្យយើងខ្ញុំនូវរបស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺសន្តិភាព និងការអភិវឌ្ឍ។ របស់ទាំងពីរនេះហើយ ដែលបានបង្កឱកាសឲ្យយើងខ្ញុំអាចអភិវឌ្ឍខ្លួនប្រកបដោយស្នាមញញឹម និងក្ដីសង្ឃឹម»។
តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ក៏បានសម្ដែងនូវការដឹងគុណ ជូនចំពោះសាលាភូមិន្ទរដ្ឋបាល ពិសេសលោក យក់ ប៊ុនណា នាយកសាលា នាយករងសាលា ថ្នាក់ដឹកនាំសាលាគ្រប់លំដាប់ថ្នាក់ សម្រាប់ការសម្របសម្រួលឲ្យគាត់ទាំងឡាយ ទទួលបាននូវការបណ្ដុះបណ្ដាលវគ្គដ៏មានសារៈសំខាន់មួយនេះ ថែមទាំងអរគុណលោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកទ្រឹស្ដី បទពិសោធន៍ តាមរយៈការបង្រៀន ក៏ដូចជាអរគុណចំពោះអ្នកគ្រូសម្របសម្រួល និងលោកគ្រូជំនួយ ដែលជានិច្ចកាលតែងនៅសម្របសម្រួលគ្រប់កិច្ចការជាមួយនឹងកម្មសិក្សាការី ដោយមិនប្រកាន់ពេលវេលា និងទីកន្លែង។

ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានកោតសរសើរកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ទាំង៨០អង្គ/រូប ដែលបានប្រឹងប្រែងសិក្សាវគ្គនេះរហូតបានជោគជ័យ។
លោកលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ គឺឈរលើគោលដៅជាសារវន្តនៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់អភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៉ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃកម្ពុជា។
ក្នុងឱកាសនោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ថ្នាក់ចេនឡា ក៏បានឧបត្ថម្ភកុំព្យូទ័រយួរដៃចំនួន ៥គ្រឿងជូនសាលាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ