Connect with us

ព័ត៌មានជាតិ

អង្គការទស្សនៈពិភពលោកអំពាវនាវដៃគូពាក់ព័ន្ធបន្តចូលរួមយុទ្ធនាការគំរូអហិង្សាក្នុងការអប់រំកូន

បានផុស

នៅ

លោកស្រី ឈឹម រតនា ប្រធានយុទ្ធនាការគំរូអហិង្សានៃអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា បានអំពាវនាវដល់ដៃគូពាក់ព័ន្ធ សិល្បករ-សិល្បការនី និងសាធារណជនបន្តចូលរួមយុទ្ធនាការ​គំរូអហិង្សាតាមរយៈការផ្លាស់ប្តូរឥរិយាបថក្នុងការអប់រំ និងការចិញ្ចឹមកូនតាមបែបវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសផ្សព្វផ្សាយវីដេអូនៃយុទ្ធនាការ ស្តីពី «អាណាព្យាបាលជំនាន់ថ្មី៖ បទពិសោធ និងការចងចាំពីកុមារភាព» នៅថ្ងៃទី១៣ ខែមករាម្សិលមិញ លោកស្រី ឈឹម រតនា បានលើកឡើងថា ការប្រើប្រាស់អំពើហិង្សាលើកុមារ​នៅតែកើតមានឡើងដែលទាមទារឲ្យភាគីពាក់ព័ន្ធបន្តធ្វើការរួមគ្នាថែមទៀតក្នុងការលុបបំបាត់ និងបញ្ឈប់អំពើហិង្សា​លើកុមារនៅកម្ពុជា។

បើតាមលោកស្រី ឈឹម រតនា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការទស្សនៈពិភពលោកបានអនុវត្តគម្រោងនានា​ពាក់ព័ន្ធនឹងកិច្ចការពារ និងការចូលរួមរបស់កុមារ ជាពិសេសការបញ្ឈប់អំពើហិង្សាលើកុមារគ្រប់រូបភាព។ លោកស្រី បន្តថា ក្នុងឆ្នាំ២០២២កន្លងទៅ គម្រោងកិច្ចការពារលើកុមាររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា បានផ្ដល់ផលដល់កុមារចំនួនជាង ៣សែននាក់ ក្នុងនោះមានកុមារងាយរងគ្រោះចំនួនជាង ២សែននាក់។

ជាមួយគ្នានេះ ក្រោមយុទ្ធនាការគំរូអហិង្សាដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ អង្គការទស្សនៈពិភពលោកអន្តរជាតិ​នៅកម្ពុជា ត្រៀមនឹងផ្សព្វផ្សាយវីដេអូចំនួន៨ ស្តីពី«អាណាព្យាបាលជំនាន់ថ្មី៖បទពិសោធ និងការចងចាំពីកុមារភាព»។ វីដេអូខ្លីទាំងនេះបានបង្ហាញពីការចែករំលែកបទពិសោធនៃការចងចាំពីកុមារភាព ជាពិសេសការប្តេជ្ញាចិត្តក្នុងការ​ចិញ្ចឹមកូន​បែបវិជ្ជមានរបស់សិល្បករ-សិល្បការិនី និងអ្នកផលិតមាតិកាចំនួន ៤រូប រួមមាន៖ អ្នកនាង ឌុច លីដា អ្នកនាង ដួង ម៉ាណា កញ្ញា វ៉ាន់ម៉ៅ ហ្សូលីនដា និងលោក ទៀង អេងលាង ហៅខាយ។

តាមរយៈការបញ្ចាំងវីដេអូទាំង ៨នេះ លោកស្រី ឈឹម រតនា បានបង្ហាញក្ដីរំពឹងថា នឹងក្លាយជាផ្នែកមួយ​នៃយុទ្ធនាការគំរូ​អហិង្សា​ក្នុងការជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីការអប់រំកូនតាមបែបវិជ្ជមាន និងទំនាក់ទំនង​អន្តរជំនាន់ ជាពិសេសបង្កើតទម្លាប់សន្ទនាគ្នាអស់ពីដួងចិត្តក្នុងការបង្កើត​ទំនាក់ទំនងរវាងអាណាព្យា​បាលជាមួយ​កូនៗឲ្យកាន់ តែស្និទស្នាលថែមទៀត៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម