Connect with us

ព័ត៌មានជាតិ

តំបន់​​​​​​ពីរ​​ក្នុង​ខេត្ត​ព្រះសីហនុ​​​ ត្រូវ​បាន​​ផ្តល់​អាទិភាព​​ខ្ពស់​​ផ្នែក​​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​

បានផុស

នៅ

រាជរដ្ឋាភិបាល​​​បាន​​កំណត់​​​តំបន់​អាទិភាព​​ពីរ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ ​​​​មាន​​លក្ខណៈ​​​អំណោយផល​ ​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​និង​ការ​ប្រកួត​ប្រជែង​ខ្ពស់​​​​​​​​​។​​តំបន់​ទាំង​ពីរ​រួម​​មាន​ តំបន់ឆ្នេរ​សមុ​ទ្រ​​កម្ពុ​ជា​ និង​តំបន់​តាម​បណ្តោយ​ផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៤ ក្នុងរយៈ​ចម្ងា​យ​​១០០គីឡូម៉ែត្រ​ពី​កំពង់​ផែស្វយ័តក្រុងព្រះសីហនុ។​ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​សេចក្តី​ព្រាង​គោលនយោបាយគ្រប់គ្រង​ និង​ប្រើប្រាស់ដីធ្លី ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅ​ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ​ដែល​​ត្រូវ​បាន​អនុម័ត ដោយ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​កាល​​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៣​ ​​ក៏​បានដាក់ចេញនូវចក្ខុវិស័យដល់ឆ្នាំ២០៣៨ «អភិវឌ្ឍខេត្ត​​ព្រះ​សី​ហ​នុ​​ទៅជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃ​ប៉ូល​អភិវឌ្ឍជាតិ​ទំនើប​​​​​​​​​​​​​ប្រក​ប​​​ដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការ​ជំរុញ​សមាហ​រណកម្ម​ការ​អភិ​វឌ្ឍ​​ទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុត​លើ​សកល​លោក មជ្ឈ​មណ្ឌ​ល​កំណើន​ជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជា​តិ ដោ​យ​​មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន​និងសកលលោក   និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ​វិទ្យា​​​​​​សា​ស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ ដែលមានសុខដុម​នីយកម្ម​ជាមួយនឹង​បរិស្ថាន​រស់​នៅ​​​​ល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌និងប្រវត្តិសាស្រ្តជាតិ» និង​មាន​គោលបំណងផ្ដល់​ក្របខ័ណ្ឌនិងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការ​អភិវឌ្ឍ​ដែនដី​ និង​នគរូបនីយកម្ម ដើម្បីអភិវឌ្ឍ​ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំ​ណ​ង​ប្រកប​ដោយ​ចីរភាព ជវភាព សុខភាព និងសុភមង្គល ព្រមទាំងមានភាព​ទាក់ទាញ​និង​ឧត្តមានុវត្តន៍ខ្ពស់ សំដៅ​រួមចំណែកប្រែក្លាយកម្ពុជាជាប្រទេសមានចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងជា​ប្រទេស​​មាន​​​​​ចំ​ណូល​ខ្ពស់នៅឆ្នាំ២០៥០។

សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ត្រូវ​បាន​រៀបចំឡើងជា ៧ផ្នែក និង​​មាន​ឧបសម្ព័ន្ធចំនួន៣  ហើយត្រូវបានសម្រេច​ឯកភាព​​​​ដោយ​អង្គប្រជុំពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី។ ​​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ និស្សិតអាហារូបករណ៍ ត្រូវ​នាំ​យក​ចំណេះវិជ្ជា វិល​ត្រឡប់​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ៖ ពលរដ្ឋខ្មែរគួរយកចិត្តទុកដាក់តាមដានការវិវត្តនយោបាយនៅថៃ ខណៈក្រុមប្រឆាំងថៃតែងតែរុញច្រានបញ្ហាព្រំដែនឱ្យឡើងកម្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​ខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ បើក​វគ្គបណ្តុះបណ្តាលស្តីពី “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមសហគ្រាស គ្រឹះស្ថានផលិត ឥដ្ឋ ក្បឿង”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ថ្មី ៣ បន្ថែមទៀត នឹងតភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

Sokha Hotels

ព័ត៌មានពេញនិយម