Connect with us

ព័ត៌មានជាតិ

ផ្នែកខ្លះនៃខណ្ឌដង្កោកំពុងលិចលង់ដោយសារការហក់ឡើងទឹកស្ទឹងព្រែកត្នោត

បានផុស

នៅ

ភ្នំពេញ ៖ ទឹកស្ទឹងព្រែកត្នោតកំពុងបង្កភាពភ័យខ្លាចទៅដល់ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និង សង្កាត់ទៀន នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ។ ជាការកត់សម្គាល់ភាគច្រើនទឹកជំនន់ កើតឡើងតែរដូវវស្សាប៉ុណ្ណោះ តែពេលនេះជារដូវប្រាំង បែរជាមានទឹកជំនន់ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោត កំពុងហក់ឡើងខ្លាំង ដែលធ្វើឱ្យពួកគាត់មួយចំនួនជញ្ជូនអីវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម  កំពុងត្រាំក្នុងទឹកនៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោតឡើងលឿនពេក ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

ជុំវិញបញ្ហានេះមន្ត្រីអាជ្ញាធរខណ្ឌដង្កោលើកឡើងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតចាប់ផ្តើមឡើង​បន្តិចម្តងៗរយៈពេល​បីទៅបួនថ្ងៃមកហើយ ។ ចំពោះបញ្ហានេះអាជ្ញាធរខណ្ឌដង្កោ កំពុងមមាញឹកក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ ។

ពលរដ្ឋ បានស្នើអាជ្ញាធរសង្កាត់ខណ្ឌ ឬស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យឱ្យបានទាន់ពេល និងជួយត្រៀមកន្លែងទីទួល​សុវត្ថិភាព ដើម្បីជួយជម្លៀសពួកគាត់៕ អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម