Connect with us

ព័ត៌មានជាតិ

ឱកាស​ការងារ​ប្រមាណ​២​ម៉ឺន​កន្លែង ត្រៀម​សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​

បានផុស

នៅ

​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​ដល់​ពលករ​ខ្មែរ ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មកក្នុង​វិញ ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គ​មហាសេនាប​តី​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​គាំទ្រ តាមរយៈ​ទី​ភា្ន​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បង្កលក្ខណៈ​ឲ្យ​បងប្អូន​ពលករ​យើង បាន​ចុះឈ្មោះ ទទួល​ព័ត៌មាន ស្វែងរក​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​កាន់តែ​ងាយស្រួល បាន​ជួបជុំ​ក្រុម​គ្រួសារ និង​ចៀសវាង​ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​យោងតាម​វិធានការ​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​បង្កើត​ក្រុមការងារ​មួយ ដែលមាន​ភារកិច្ច ចុះ ឈ្មោះ តាមដាន និង​ឃ្លាំមើល​ជាប្រចាំ​ពី​ស្ថានភាព​ដំណើរ​វិលត្រឡប់​របស់​បងប្អូន​ពលករ​មក​ពី​ប្រទេស​ថៃ​ចូល​ស្រុក កំណើត​តាម​ច្រក​ព្រំដែន​សំខាន់ៗ ដើម្បី​ក្តាប់​ព័ត៌មាន ផ្តល់​ការ​គាំទ្រ និង​ជួយ​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ក្នុងស្រុក បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល​១៤ ថ្ងៃ ដោយ​សុវត្ថិភាព​។​

​ទាក់ទង​បញ្ហា​នេះ លោក ហៃ ហ៊ុន​ឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ បាន​អះអាង​ថា ទីភ្នាក់ងារ​NEA បានដាក់ ចេញ​នូវ​យន្តការ​គាំទ្រ និង​ត្រៀម​ផ្តល់ឱកាស​ការងារ​ប្រមាណ​២ ម៉ឺន​កន្លែង​ជាបឋម​សម្រាប់​ពលករ​ខ្មែរ ក្រោយពី​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ទៅតាម​វិធាន​អនាម័យ សុខភាព និង​ការ​បង្ការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​។ ការងារ​ដែល​បាន​ត្រៀម​សម្រាប់​ពលករ​ខ្មែរ​មាន​គ្រប់​ប្រភេទ​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល សេវាកម្ម សំណង់ និង​កសិកម្ម​។

​បើ​តាម​លោក ហៃ ហ៊ុន​ឡេង ក្រុមការងារ NEA ត្រូវ​ចុះ​សហ ការសម្របសម្រួល ព្រមទាំង​បង្កើត​ជន​បង្គោល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដើម្បី​ប្រមូល​ទិន្នន័យ​បងប្អូន​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ដោយ​ធ្វើ​បច្ចុប្បន្នភាព និង​ចងក្រង​ជា​មូលដ្ឋាន​ទិន្នន័យ ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពី​ការងារ ព្រមទាំង​សំដៅ​ឆ្លើយ តប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ការផ្តល់សេវា​ការងារ និង​ជួយ​ស្វែងរក​ការងារ​ធ្វើ​គ្រប់​ប្រភេទ ជូន​ដល់​បងប្អូន​ពលករ​ទាំង​អស់​ដែល​ចង់បាន​ការងារ​ពិតប្រាកដ​។ បន្ថែម​លើ​នេះ ក្រុមការងារ​នេះ ក៏ត្រូវ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ឲ្យ​បាន​ជ្រួតជ្រាប​ទូលំទូលាយ​ដល់​បងប្អូន​ពលករ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នីមួយៗ ដោយ​ធ្វើការ​ចងក្រង ប្រមូល ជ្រើសរើស​កម្លាំង​ពលកម្ម និង​តម្រូវការ​កម្លាំង​ពលកម្ម​ពី​គ្រប់​ប្រភេទ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ព្រមទាំង​ផ្តល់​ការគាំទ្រ សម្របសម្រួល​ដល់​រោងចក្រ សហគ្រាស និង​វិនិយោគិន ដើម្បី​ងាយស្រួល​ផ្គូផ្គង និង​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ដោយ​ផ្ទាល់​ទាន់​ពេលវេលា​ផង​ដែរ​។

​លោក ហៃ ហ៊ុន​ឡេង អះអាងថា ក្នុងករណី​បងប្អូន​ពលករ ខកខាន​មិន​ទទួល​បាន​ព័ត៌មាន​អំពី​ឱកាស​ការងារ ដែល​ក្រុមការងារ NEA បាន​ចុះទៅ​ផ្សព្វ ផ្សាយ ដល់​ទី​តាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នោះ បងប្អូន​អាច​ធ្វើ​ការទំនាក់ទំនង​ដោយផ្ទាល់​ ក៏បាន​តាមរយៈ​លេខ​ទូរស័ព្ទ របស់​មជ្ឈមណ្ឌល​ការងារ​ទាំង​១៣ កន្លែង ដែល​មាន​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​រួមមាន​៖

– មជ្ឈមណ្ឌល​ការងារ​ខេត្ត​បន្ទាយ​មានជ័យ​៖ ទូរ​សព្ទ ០១៦ ៣២ ៦៦ ៥៥​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តបាត់ដំបង​៖ ​លេខ​ទូរ​ស​ព្ទ ០១៦ ៩២ ៦៦ ៥៥/ ០៥៣ ៧៣ ៣១ ១១​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តសៀមរាប​៖ លេខ​ទូរ​សព្ទ ០១៦ ៥៣ ៦៦ ៥៥/ ០៦៣ ២១០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្ត​ព្រះសីហនុ​៖ លេខ​ទូរ​ស​ព្ទ ០៨១ ៨៥ ៦៦ ៥៥​។​

– មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​៖ លេខ​ទូរ​សព្ទ ០៧៧ ២៣ ២៣ ៧៨/ ០១៦ ៧៨ ៦៦ ៥៥/០២៣ ៦៣៣ ៦០០២​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ធំ​៖ លេខ​ទូរ​ស​ព្ទ ០១៦ ៨៣ ៦៦ ៥៥/ ០៦២ ២១ ០២ ៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តព្រៃវែង​៖ លេខ​ទូរ​ស​ព្ទ ០៨១ ៧៨ ៦៦ ៥៥/ ០៤៣ ២១០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តតាកែវ​៖ លេខ​ទូរ​សព្ទ ០១៦ ៦៧ ៦៦ ៥៥/ ០៣២ ២១០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តកំពត​៖ លេខ​ទូរ​សព្ទ ០១៦ ៥០ ៦៦ ៥៥/ ០៣៣ ២១០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្ត​ពោធិ៍សាត់​៖ លេខ​ទូរ​សព្ទ ០១០ ៧០ ៦៦ ៥៥/ ០៥២ ៧៤០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តស្វាយរៀង​៖ លេខ​ទូរ​ស​ព្ទ ០១៦ ៦៤ ៦៦ ៥៥/ ០៤៤ ៧១៥ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តកំពង់ចាម​៖ លេខ​ទូរ​សព្ទ ០១៦ ៨៥ ៦៦ ៥៥/ ០៤២ ២១០ ២៧៧​។​

– មជ្ឈមណ្ឌល​ការងារ​ខេត្តស្ទឹងត្រែង​៖ លេខ​ទូរ​សព្ទ ០១០ ៧៤ ៦៦ ៥៥/ ០៧៤ ២១២ ២៧៧ ឬ​ទំនាក់ទំនង​មកកាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ​៖០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥៕

អត្ថបទ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម