ព័ត៌មានជាតិ
លោក សាយ សំអាល់៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧ មករា ប្រៀបដូចជាស្រឡាញ់សង្គ្រាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា សម្រាប់អ្នកដែលមិនទទួលស្គាល់ជ័យជម្នះ ៧មករា ប្រៀបដូចនឹងអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាមអីចឹង។
លោក សាយ សំអាល់ មានប្រសាសន៍ថា៖ “ការមិនទទួលស្គាល់ទិវា ៧មករា ជ័យជម្នះ គឺមានន័យថា ស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម”។
លោកបានរំលឹកថា ជ័យជម្នះ ៧មករានេះ មិនត្រឹមតែជាថ្ងៃរំលឹកនៃការរំដោះជាតិចេញពីរបបប៉ុលពតប៉ុណ្ណោះទេ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលដាស់តឿនដល់ប្រជាជនកម្ពុជាគ្រប់រូប កុំឱ្យត្រឡប់ទៅរកដានរបស់ប្រវត្តិសាស្ត្រដ៏ឃោឃៅនេះម្តងទៀត។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ក៏បានបន្តថា កម្ពុជាមានថ្ងៃនេះបាន ក៏ព្រោះតែកម្ពុជាមានសាមគ្គីភាព ឯករាជ្យភាព ព្រមទាំងកិច្ចខិតខំប្រឹងប្រែងការពារនូវសុខសុវត្ថិភាព សន្តិភាព របស់រាជរដ្ឋាជូនប្រជាពលរដ្ឋ។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តព្រះសីហនុ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣នេះ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផងដែរ។
ក្រោយពីកម្ពុជាបានរំដោះខ្លួនរួចផុតពីរបបខ្មៅងងឹតមក បានធ្វើឱ្យកម្ពុជាមានសន្តិភាពពេញលេញ មានភាពរីកចម្រើនស្ទើរតែគ្រប់វិស័យ ក្រោមយុទ្ធសាស្ត្រដឹងនាំប្រទេសដ៏មានឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន៕
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក