ព័ត៌មានជាតិ
សមត្ថកិច្ចនៅមិនទាន់ចាប់ជនដៃដល់បាញ់ប៉ុនប៉ងសម្លាប់បុរសម្នាក់នៅលើផ្លូវ៣៧១នៅឡើយ
មហាជនច្បាស់ជាបានដឹងហើយអំពីសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់បុរសម្នាក់ពីសំណាក់មន្ដ្រីនគរបាលពាក់ស័ក្កិ៤ឈ្មោះ កេត ផារ៉ែន នៅចំណុចផ្លូវ៣៧១ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បើគិតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានរយៈពេល១ខែកន្លងមកហើយ តែសមត្ថកិច្ចនៅមិនទាន់តាមចាប់ខ្លួនជនដៃដល់បាននៅឡើយទេ ទោះស្គាល់អត្តសញ្ញាណច្បាស់លាស់ក៏ដោយ ។

មជ្ឈដ្ឋានជាច្រើនសង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជួយរកយុត្តិធម៌ជូនដល់ជូនរងគ្រោះ ។
សូមជម្រាបថា បទល្មើសបាញ់នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ បញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះ នៅកន្លែងកើតហេតុ(ផ្លូវ៣៧១)។

លុះមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នា តែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាកហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ម្នាក់ទៀត រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញ ដែលនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ហើយជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើខ្លួនដែលនៅផ្លូវម្ខាង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចក៏បើករថយន្តគេចខ្លួនបាត់ ។

ជនរងគ្រោះបន្តថា រូបគាត់ក៏ប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងលាងរបួស មួយសន្ទុះក្រោយមករូបគាត់បានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកផ្ដិតយករូបភាព និងLive ទើបដឹងឮ ដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់កន្លែងកើតហេតុ៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី