Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត អ៊ិត សំហេង ស្នើក្រុមការងារ បន្តកសាង និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានកាន់តែច្រើនបន្ថែមទៀត

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ចំការមន និង​ខណ្ឌ​បឹង​កេងកង បាន​ស្នើ​ដល់​ក្រុមការងារ បន្ត​កសាង​ពង្រីក​សមាជិក​គណបក្ស​ថ្មី​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ជាពិសេស​ក្នុង​ស្រទាប់​យុវជន ដែល​ទើប​នឹង​គ្រប់​អាយុ​បោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី ១៥ មករា ក្នុង​ឱកាស​លោក​បណ្ឌិត អញ្ជើញ​ប្រកាស​សមាជិក​គណបក្ស​ថ្មី CPP ជិត ២ ពាន់​នាក់ ក្នុង​សង្កាត់​ចំនួន ៥ របស់​ខណ្ឌ​ចំការមន នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ។

លោក​បណ្ឌិត អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា ទន្ទឹម​នឹង​ការ​កសាង និង​ពង្រីក​សមាជិក​ថ្មី ត្រូវ​បំប៉ន​ទាំង​ខាង​នយោបាយ​សតិអារម្មណ៍ និង​ចាត់តាំង ព្រមទាំង​ជីវភាព​រស់នៅ​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​មាន​ភាព​កក់ក្ដៅ ផ្សារភ្ជាប់​ជាមួយ​គណបក្ស និង​ការ​បោះឆ្នោត​ជូន​គណបក្ស​ឲ្យ​បាន​គ្រប់ៗ​គ្នា។

លោក​បណ្ឌិត អ៊ិត សំហេង បាន​មាន​ប្រសាសន៍​ថា «ការ​រក្សា​បាន​សមាជិក​ចាស់​បូក​បញ្ចូល​ការ​កសាង​សមាជិក​បក្ស​ថ្មី​បន្ថែម នៅ​ក្នុង​ខណ្ឌ​ចំការមន គឺជា​កម្លាំង​សាមគ្គី​យ៉ាង​រឹងមាំ​មួយ​សម្រាប់​គណបក្ស ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ក៏ដូចជា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ»។

លោក​បណ្ឌិត បាន​ណែនាំ​ដល់​សមាជិក​បក្ស​ចាស់​ថ្មី ត្រូវ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កម្មវិធី​គោលនយោបាយ និង​លក្ខន្តិកៈ របស់​គណបក្ស សំដៅ​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាជន និង​ខិតខំ​ឃោសនា​ផ្សព្វផ្សាយ​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​ច្បាប់​របស់​រដ្ឋ​នានា ដោយ​ត្រូវ​ថែរក្សា​ធ្លុង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រូវ​ខិតខំ​រៀន​សូត្រ​លើក​កម្ពស់​សមត្ថភាព​ទាំង​គុណធម៌ សីលធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​សង្គមជាតិ​របស់​យើង។

បន្ថែម​ពី​នេះ លោក​បណ្ឌិត ក៏បាន​លើក​ឡើង​អំពី​ប្រវត្តិ និង​ស្នាដៃ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​វ័យ​ចំណាស់ មាន​ភាព​ចាស់ទុំ បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ដ៏​ត្រឹមត្រូវ និង​មាន​គុណ​បំណាច់ បាន​កសាង​សមិទ្ធផល​ជាច្រើន ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ព្រមទាំង​បាន​ឆ្លងកាត់​ការ​លំបាក​គ្រប់​បែបយ៉ាង​ជាមួយ​ប្រជាពលរដ្ឋ រហូត​នាំ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​ពេញ​លេញ និង​មាន​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត បាន​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ និង​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ ទោះជា​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ក៏ដោយ។

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត អ៊ិត សំហេង បាន​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ និង​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ព្រមទាំង​ថ្នាក់​ដឹកនាំ​គណបក្ស ជូន​ដល់​សមាជិក​បក្ស​ទាំង ១ ៨៧៣ រូប ដែល​ទើប​នឹង​ចូលរួម​ជីវភាព​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម