Connect with us

ព័ត៌មានជាតិ

កម្លាំងស្នងការនគរបាលខេត្តរតនគិរី​ចុះបង្កាបសង្វៀនប្រជល់មាន់មួយកន្លែង​

បានផុស

នៅ

សង្វៀនប្រជល់មាន់ និងអាប៉ោងមួយកន្លែងត្រូវបាន សមត្ថកិច្ចចុះបង្ក្រាបដោយកម្លាំងស្នងការនគរបាលខេត្ត បន្ទាប់ពីសារព័ត៌មានបានចុះទៅផ្តិតយករូបភាព និងផ្សាយម្តងរួចមកនៅទីតាំងប្រជល់មាន់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ ត្រង់ចំណុចដីឡូត៍មួយកន្លែង ទល់មុខសាលារៀនបឋមសិក្សាត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយមកបានផ្លាស់ប្តូទីតាំងថ្មីសង្វៀនប្រជល់មាន់លេងនៅត្រង់ចំណុចភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ផ្លូវលំចូលទៅស្រែពកតូច លេងនៅក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃសៅរ៍ ទី៩ ខែមករា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈសារព័ត៌មានបានចុះផ្សាយមួយលេខហើយនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការស្រុកកូនមុំចុះបង្ក្រាបសង្វៀនប្រជល់មាន់ខុសច្បាប់ ហើយបានដកហូតវត្ថុតាងរួមមាន÷ ម៉ូតូចំនួន ៩គ្រឿង និងមាន់ ជល់បានជាច្រើនក្បាលផងដែរ ប៉ុន្តែអ្នកញៀនល្បែងទាំងនោះមិនត្រូវបានឃាត់ខ្លួនឡើយ ហើយបានយកមករក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនៅល្ងាចថ្ងៃទី៩ ខែមករានេះ។

លោកវរសេនីយ៍ទោ មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី១០មករានេះ ថា រូបភាពម៉ូតូនិងមាន់ទាំងនេះ លោកមិនអនុញ្ញាតិឲ្យថតទេ ដោយមេរបស់លោកមិនអនុញ្ញាតិឲ្យថតសុំទោសផង។

មជ្ឈដ្ឋានទូទៅរងចាំមើលតើវត្ថុតាងបទល្មើសទាំងនេះចាត់វិធានការទៅតាមនីតិវិធីច្បាប់ឬក៏ត្រូវបានដោះលែងស្ងាត់ៗវិញនោះ៕

វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម