ព័ត៌មានជាតិ
អ្នកឧកញ៉ា សុខ គង់ មានសណ្ឋាគារចំនួន ៧ សុទ្ធសឹងជាលំដាប់ផ្កាយ៥
មហាសេដ្ឋីពហុជំនួញអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច និងសុខាអូតែល បានវិនិយោគលើវិស័យសណ្ឋាគារ យ៉ាងជោគជ័យ ដោយបានពង្រីកចំនួន ៧ទីតាំង នៅតាមបណ្តារាជធានីខេត្តគោលដៅទេសចរណ៍ ក្នុងប្រទេសកម្ពុជា ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយ៥ មានចំនួន៦ និងផ្កាយ៤ ចំនួនមួយទីតាំង។

សណ្ឋាគារទាំង៧ របស់អ្នកឧកញ៉ា សុខ គង់ រួមមាន៖
សណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ លំដាប់ផ្កាយ៥៖ បានបើកដំណើរការអាជីវកម្មនៅឆ្នាំ ២០០៤ រហូតមដល់បច្ចុប្បន្នមានចំនួន រាប់ពាន់បន្ទប់។

នៅខេត្តសៀមរាបមានចំនួនបី គឺសណ្ឋាគារសុខាអង្គរ លំដាប់ផ្កាយ៥ ចំនួនពីរ និងផ្កាយមួយចំនួនមួយ។ សណ្ឋាគារសុខាអង្គរ បើកដំណើរការជាផ្លូវការនៅឆ្នាំ ២០១០ ដោយមាន ២៧៦បន្ទប់។
ចំណែកសណ្ឋាគារសុខាសៀមរាប ៖ បើកដំណើរការជាផ្លូវការនៅឆ្នាំ ២០១៧ មានចំនួន ១២៤២បន្ទប់។
សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ ៖ បើកដំណើរការផ្លូវការឆ្នាំ ២០១៥ មាន ៥៤៩បន្ទប់។ នៅក្នុងសណ្ឋាគារនេះ មានសេវាគ្រប់លំដាប់អន្តរជាតិថ្នាក់ផ្កាយ៥។
ចំណែកនៅលើភ្នំបូកគោមានចំនួនពីរ គឺសណ្ឋាគាររមណីយដ្ឋានឋានសួគ៌សុខា និងសណ្ឋាគារឡឺបូកគោ ផាឡេស ថ្នាក់លំដាប់ផ្កាយ៥ទាំងពីរ។
លោក ផ្លុង ច័ន្ទដារិទ្ធ នាយកចាត់ការទូទៅនៃសណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា សណ្ឋាគារសុខា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា សុខ គង់ បានបើកដំណើរជិត ២០ឆ្នាំមកហើយ។ តាមរយៈបទពិសោធនៅក្នុងវិស័យនេះ លោកថា សណ្ឋាគារសុខា តែងទទួលបានការជឿទុកចិត្ត ដោយមានការរៀបចំពិធីធំៗជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាក់ស្តែងដូចជា កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក និងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានមេដឹកនាំកំពូលៗពីប្រទេសមហាអំណាចធំៗជាច្រើន មកចូលរួម និងស្នាក់នៅសណ្ឋាគារសុខា អូតែល។ ក្នុងនោះ លោក ផ្លុង ច័ន្ទដារិទ្ធ បង្ហើបថា មានមេដឹកនាំប្រទេសធំៗចំនួន ៧ បានស្នាក់នៅសណ្ឋាគារសុខា ពេលកិច្ចប្រជុំកំពូលអាស៊ាន។

លោក ផ្លុង ច័ន្ទដារិទ្ធ បានគូសបញ្ជាក់ទៀតថា នៅកម្ពុជា មានសណ្ឋាគារលំដាប់ផ្កាយ៥ច្រើន តែបើប្រៀបធៀបនឹងប្រព័ន្ធសុវត្ថិភាព ការបដិសណ្ឋាគារកិច្ចគ្រប់បែបយ៉ាង លោកជឿថា សណ្ឋាគារសុខអូតែល ជាជម្រើសលើគេ ដែលអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាង សម្រាប់ទទួលភ្ញៀវទាំងជាតិ និងអន្តរជាតិ ពិសេសថ្នាក់ដឹកនាំធំៗលើពិភពលោក៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី