ព័ត៌មានជាតិ
កម្ពុជា-ចិន គ្រោងបើកកិច្ចប្រតិបត្តិការអន្តរជាតិ អភិរក្ស និងជួសជុល ប្រាសាទព្រះវិហារ
ថ្មីៗនេះ ភាគីព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាគម្រោងកិច្ចប្រតិបត្តិការអន្តរជាតិ ដើម្បីអភិរក្ស និងជួសជុល ប្រាសាទព្រះវិហារ។

លោក គង់ ពុទ្ធិការ អគ្គនាយក អាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំចំនួន ៤រូប បានជួបប្រជុំពិភាក្សាជាមួយ កញ្ញា វ៉ាង ជីង (WANG Jing) ប្រធាន នាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តជាតិ នៃវិទ្យាស្ថានចិនដើម្បីបេតិកភណ្ឌវប្បធម៌ (Chinese Academy for Cultural Heritage) លើគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួសជុលប្រាសាទព្រះវិហារ។

កិច្ចពិភាក្សាផ្តោតលើគម្រោងជួសជុលប្រាសាទព្រះវិហារ គោបុរៈទី១ ទី២ និងទី៣, ការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ នៃស្ថាប័នទាំងពីរតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការរៀបចំបង្កើតមន្ទីរពិសោធន៍ និងវិភាគបុរាណវត្ថុនៅ ក្នុងស្រុកជាដើម។

ក្រៅពីនោះ ភាគីចិនដែលមានអ្នកបច្ចេកទេសចំនួន ៨រូប បានចុះសិក្សាទីតាំងផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ សិក្សាអំពី ស្ថានភាពប្រាសាទនាពេលបច្ចុប្បន្ន ដោយប្រើដ្រូន ស្កែន 3D តួប៉មប្រាសាទនៅគោបុរៈទី១ ទី២ និងទី៣, សិក្សាគ្រឹះសំណង់ ស្ថាបត្យកម្ម និងសិល្បៈជាដើម ដើម្បីរៀបចំចងក្រងឯកសារស្នើសុំអភិរក្ស និងជួសជុលប្រាសាទព្រះវិហារនាពេលអនាគត៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?