Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ២រូប បង្ហាញពីហេតុផលដែលនាំឱ្យយុវជនផលិតវីដេអូប៉ះពាល់ដល់សង្គម

បានផុស

នៅ

អ្នកជំនាញ២រូប បានលើកឡើងពីហេតុផលផ្សេងៗគ្នា ដែលបណ្តាលឱ្យយុវជនកម្ពុជាមួយចំនួនតែងតែផលិតវីដេអូ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសង្គម ធ្វើឱ្យប្រជាជនភាគច្រើនយកតាមគម្រូមិនល្អនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សង្គមខ្មែរមួយរយៈចុងក្រោយនេះ ហាក់សម្បូរទៅដោយអ្នកបង្កើតវីដេអូអប់រំផ្សេងៗ។ ក្នុងចំណោមនោះ ក៏មានវីដេអូអប់រំមួយចំនួនត្រូវទៅនឹងបរិបទសង្គម និងអប់រំប្រាកដមែន។ ឯវីដេអូ មួយចំនួនតូចផលិតឡើងប្រាសចាកពីក្រមសីលធមី និងសុជីវធម៌សង្គម មិនបានជួយអប់រំសង្គមអ្វីឡើយ គឺពួកគេផលិត ដើម្បីតែចង់បានការ Like និង Share ប៉ុណ្ណោះ។

អ្នកជំនាញផ្នែកសីលធម៌សង្គមរូបនេះ មានប្រសាសន៍ថា៖  “ក្រៅពីវីដេអូអប់រំ យើងឃើញមានវីដេអូមិនល្អមួយចំនួន​ ទាក់ទងនឹងភាពស៊ិចស៊ីហួសហេតុ, អាសអាភាស, បង្ហាញពីការស៊ីផឹក ឬ ជក់បារី និងការកាបចាក់គ្នា”។ លោកបណ្ឌិតក៏បានលើកឡើងនូវហេតុផល ៣ចំណុចដែលនាំឱ្យអ្នកផលិតវីដេអូមួយចំនួន បង្កើតមាតិកាទាំងនោះឡើងមក។

ហេតុផលទី១ គឺអ្នកផលិតវីដេអូ បង្កើតឡើងដោយមិនបានដឹងថារឿងដែលបានបង្កើតនោះ ប៉ះពាល់ដល់សង្គមបែបណាឡើយ។ ពោលគឺ ពួកគេបានខ្វល់ពីចំណុច ល្អ ឬ មិនល្អអ្វីឡើយ គឺចេះតែធ្វើតាមចិត្តប៉ុណ្ណោះ។ ទី២គឺ អ្នកបង្កើតវីដេអូ ធ្វើឡើងដើម្បីតែចង់បាន Like និង Share ច្រើនៗប៉ុណ្ណោះ។ ទី៣ អ្នកធ្វើវីដេអូ មិនយល់ និងមិនដឹងពីវិធីដែលផលិតវីដេអូត្រូវតាមស្តង់ដារឡើយ គឺពួកគេបង្កើតឡើងដើម្បីតម្រូវតាមខ្លួនឯងប៉ុណ្ណោះ។

ចំណែក អ្នកជំនាញ១រូបទៀត គឺអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអះអាងថា កត្តាដែលបណ្តាលឱ្យមានការបង្កើតវីដេអូបែបនេះឡើងមក គឺមកពីកត្តាសង្គម វិស័យអប់រំ និងការគ្រប់គ្រងជាដើម។ អ្នកឧកញ៉ាលើកឡើងថា បច្ចុប្បន្ន សម្បូរដោយគ្រួសារបែកបាក់ នាំឱ្យកូនៗមិនទទួលបានការអប់រំ និងដំបូន្មានពីអាណាព្យាបាល។ រីឯ សង្គមក៏មិនសូវមានការឱបក្រសោប វិស័យអប់រំក៏នៅមិនទាន់មានភាពទូលំទូលាយនៅឡើយចំពោះពលរដ្ឋខ្មែរ។

អ្នកឧកញ៉ា គួច ម៉េងលី ថ្លែងថា៖ ​“ប្រទេសកំពុងអភិវឌ្ឍត្រូវការតម្រង់ទិសខ្លាំងណាស់ បើមិនអីចឹងទេ វាទៅជាអ្វីមួយដែលខុសប្លែក។ រាល់ថ្ងៃប្រជាជនខ្មែរកំពុងដើរខុសប្លែក ដោយសារវិស័យឱបក្រសោមនៅមិនទាន់មាន”។

លោកបានបន្ថែមថា មិនត្រឹមតែយុវជនប៉ុណ្ណោះទេដែលមានបញ្ហា សូម្បីតែអ្នកតាំងខ្លួនជាអ្នកអប់រំ និងមានឥទ្ធិពលក្នុងបណ្តាញសង្គម ក៏នៅមានកំហុសឆ្គងច្រើនចំពោះវីដេអូ ដែលពួកគេបានបង្កើតមកក្នុងន័យអប់រំ។ ទាំងនេះ ក៏ព្រោះតែកត្តាអប់រំពួកគេនៅទាប មិនទាន់មានភាពស៊ីជម្រៅ ទើបធ្វើឱ្យពួកគេមិនចេះពីពិធីសាស្ត្រធ្វើបែបណាទើបក្លាយជាវីដេអូអប់រំមួយដែលចំគោលដៅ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម