Connect with us

ព័ត៌មានជាតិ

គ្រោងធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រ ប្របដងស្ទឹងព្រែកត្នោតការពារទឹកជំនន់

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣នេះ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមសណ្ដស្ទឹងព្រែកត្នោត ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពទឹក​នៅព្រឹកនេះបានស្រកចុះប្រមាណជាង ២ តឹក ខណៈប្រជាពលរដ្ឋនៅប្របមាត់ស្ទឹងព្រែកត្នោតមួយចំនួនស្ថិតក្នុងការព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា រដ្ឋាភិបាលមានផែនការធ្វើទំនប់ប្រវែង ៦ គីឡូម៉ែត្រនៅប្របមាត់ស្ទឹងព្រែកត្នោត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋពីការវាយប្រហារដោយទឹកជំនន់។

លោក ឃួង ស្រេងថ្លែងថា៖​ «ប្រសិនបើមិនទាន់មានថវិកាធ្វើបេតុង ៦ គីឡូជាង នេះ យើងនឹងចាក់ដីធ្វើ ដោយបង្ហាប់ដីទៅតាមបច្ចេកទេស របស់ក្រសួងធនធានទឹក និងក្រសួងសាធារណការ»។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា មានសង្កាត់ចំនួន ១០ ស្ថិតនៅតាមដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ រងការជន់លិច ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម