Connect with us

ព័ត៌មានជាតិ

ស្ទឹងព្រែកត្នោតស្រកចុះ ២តឹក អាជ្ញាធររាជធានី ត្រៀមប្រគល់អំណោយជូនពលរដ្ឋរងគ្រោះ

បានផុស

នៅ

ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើង និងបានបណ្ដាលឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនធំ នៅសណ្តរស្ទឹងព្រែកត្នោត​ ខណ្ឌដង្កោ កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦ ខែមករានេះ កម្ពស់ទឹកបានស្រកចុះប្រមាណ ២តឹកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់ មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំងដែលលិចដោយជំនន់ទឹកភ្លៀងនៅម្លុកវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោជាថ្មីម្តងទៀត នាព្រឹកថ្ងៃ​ទី​១៦ ខែ​មករា​ឆ្នាំ​២០២៣នេះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​ប្រសាសន៍ថា កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណ ២តឹកហើយ នៅថ្ងៃទី១៦មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា៖ “អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលរងការលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ”។

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានច្បាស់លាស់ ដើម្បីរដ្ឋបាលរាជធានីនាំយកអំណោយទៅប្រគល់ជូនបានគ្រប់គ្នាទាន់ពេលវេលា។

គួររំលឹកថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែទឹកឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង។

អាជ្ញាធរបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ២ ពាន់ខ្នងផ្ទះទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៥ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៨ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម