Connect with us

ព័ត៌មានជាតិ

កោះខ្យង ជាតំបន់ទេសចរណ៍ដ៏តូចច្រឡឹងមួយ នៅស្រុកស្រែអំបិល ខេត្តកោះកុង

បានផុស

នៅ

កោះខ្យង កំពុងត្រូវបានអ្នកទេសចរដាក់ងារឲ្យថា ជាតំបន់ទេសចរណ៍តូចច្រឡឹងមួយដ៏សែនមនោរម្យ សម្រាប់ការកម្សាន្តបែបធម្មជាតិឆ្នេរសមុទ្រ ទោះបីជាលើកោះនេះ មិនទាន់ការអភិវឌ្ឍអ្វីធំដុំក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះខ្យង ស្ថិតនៅក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានរយៈចម្ងាយ ១០គីឡូម៉ែត្រ ពីទីរួមស្រុកស្រែអំបិល។ កោះខ្យង គឺជាប្រជុំកោះតូចៗចំនួន ៣ជាប់ៗគ្នា ដែលរំលេចខ្លួន នៅលើផ្ទៃសមុទ្រយ៉ាងខៀវស្រងាត់។

លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យកម្ពុជាថ្មីដឹង នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ថា នៅលើកោះខ្យង មានដើមដូងខ្ពស់ទាបជាច្រើន ដែលដុះដេរដាសនៅលើកូនកោះទាំងនេះ។ រីឯទឹកសមុទ្រវិញថ្លាឈ្វេងដូចកញ្ចក់ អមដោយខ្យល់អាកាសបរិសុទ្ធដ៏សែនមនោរម្យ គួរជាទីគាប់ចិត្ត។

បើតាមលោកអភិបាលស្រុកស្រែអំបិល គ្រប់អ្នកទេសចរ អាចបោះតង់សម្រាកលំហែកាយ បានយ៉ាងមានសុវត្ថិភាពផងដែរ ខណៈមានពលរដ្ឋសហគមន៍នៅទីនោះ រង់ចាំទទួលស្វាគមន៍ និងបម្រើសេវាកម្មផ្សេងៗដូចជា៖ ដឹកជញ្ចូនភ្ញៀវទេសចរងូតទឹក ទៅលេងប្រជុំកោះក្បែរគ្នា ព្រមទាំងផ្តល់សេវាកម្មអាហារស្រស់ទៀតផង។

ជាទូទៅ អ្នកទេសចរ ចំណាយតែ ៥០០០រៀលប៉ុណ្ណោះ សម្រាប់ជិះទូកទៅកាន់កោះខ្យង តាមរយៈទូកប្រជាសហគមន៍។ សព្វថ្ងៃនេះ កោះខ្យង មិនទាន់មានការអភិវឌ្ឍជឿលឿនធំដុំអ្វីឡើយ។ ប៉ុន្តែកន្លងទៅធ្លាប់លេចឮថាព័ត៌មានថា មានក្រុមហ៊ុនធំក្នុងស្រុក កំពុងចាប់អារម្មណ៍លើការវិនិយោគលើកោះដ៏តូចច្រឡឹងមួយនេះ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៨ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម