ជនជាតិ​ថៃ​​២​នាក់​ស្លាប់​ ពេល​បើក​ត្រាក់ទ័រ​ជាន់​មីន​តោន​​​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ជនជាតិ​ថៃ​​២​នាក់​ស្លាប់​ ពេល​បើក​ត្រាក់ទ័រ​ជាន់​មីន​តោន​​​

Published

on

ជនជាតិ​ថៃ​២​នាក់ បាន​ស្លាប់​ភ្លាមៗ​ពេល​បើក​ត្រាក់ទ័រ​មក​ច្រូតស្មៅ​ជាន់​មីនតោន នៅ​ចំណុច​បង្គោល​សីមា​លេខ​៤៣ ​ បណ្តា​ល​ឲ្យ​ផ្ទុះ​ខ្ទេច​ត្រាក់ទ័រ​អស់ នៅ​វេលា​ម៉ោង​១​រសៀល កាល​ពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២០។

​លោក​វរសេនីយ៍ឯក​ សូ សុ​វណ្ណា​រី បាន​ឲ្យ​ដឹង​ថា​ ក្រោយពី​លឺ​ស្នូរ​ផ្ទុះ លោក​បាន​ចុះ​ទៅដល់​ចំណុច​កើត​ហេតុ ព្រំដែន​ត្រង់​ចំណុច​បង្គោល​សីមា លេខ​៤៣ ដែល​នៅ​ក្នុង​ទឹក​ដី​ថៃ ក្នុង​ភូមិ​សាស្ត្រ ភូមិ​នន​ស៊ូ​ង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ទល់នឹង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា បាន​ប្រទះឃើញ ត្រាក់ទ័រ​១​គ្រឿង បាន​ជាន់​មីនតោន​ បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​​២​នាក់ ​និង​ខូច​ត្រាក់ទ័រ​ទាំងស្រុង​។

លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​បន្ត​ថា​ សព​រងគ្រោះ​មាន​ឈ្មោះ ​ខៀវ ព្រំ​ម៉ា ភេទ​ប្រុស ​អាយុ​៧០​ឆ្នាំ ជា​ឪពុក​និង​កូនប្រុស​ឈ្មោះ ខៀវ ភុង​សាក់ អាយុ​៣៧​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​នន​ស៊ូ​ង ឃុំ​គោក​ធ្យូង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ ​មុន​ពេល​កើតហេតុ​គាត់​បើក​ត្រាក់ទ័រ​២​នាក់​ឪពុក​និង​កូន​មក​ច្រូតស្មៅ​ នៅ​ចំណុច​បង្គោល​សីមា​លេខ​៤៣ ក៏​ជាន់​មីនតោន​ផ្ទះ​តែ​ម្តង​។ សព​ជនរងគ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​កងអនុសេនាធំ​លេខ​១២៤​និង​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្ដង៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​រដ្ឋបាល​រាជធានី​​ ប្រកាន់​យក​ភាព​អត់ធ្មត់ ​ទុក​ឱកាស​ដល់​ពលរដ្ឋ​ រួស​រាន់​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ49 seconds ago

លោក Joe Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ25 mins ago

មនុស្ស ៥ នាក់ បានស្លាប់ រួម​ទាំង​ស្រ្តី​ ០១​ នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ព័ត៌មានជាតិ9 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ9 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ10 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានពេញនិយម