ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជា អាចនឹងនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវ ដើម្បីបំពេញតម្រូវការបន្ថែម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា អាចនឹងនាំចូលផលិតផលត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ដើម្បីយកបំពេញតម្រូវការបន្ថែម ខណៈកម្ពុជាមានតម្រូវការច្រើន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃទី ១៦ ខែមករានេះថា ត្រីខកំប៉ុងរបស់ម៉ាល់ឌីវ អាចជាផលិតផលដំបូង ដែលមានលទ្ធភាពនាំចូលមកកាន់កម្ពុជាមុនគេ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាផង និងអ្នកទេសចរបរទេសនានាផង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ គឺកម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណជា ១០ ម៉ឺនកេសៗ ដើម្បីនឹងផ្គត់ផ្គង់ទៅដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គោលដៅនៃការនាំទំនិញដំបូងពីម៉ាល់ឌីវមកកាន់កម្ពុជាគឺប្រហែលជាត្រីខកំប៉ុង ហើយមិនមែនតែប្រជាជនកម្ពុជា មានតម្រូវការប៉ុណ្ណោះទេ តែអ្នកទេសចរបរទេសនានា ក៏អាចមានតម្រូវការដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ