ព័ត៌មានជាតិ
កម្ពុជា-ម៉ាល់ឌីវ សម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក
កម្ពុជា និងម៉ាល់ឌីវ បានសម្រេចលើកិច្ចព្រមព្រៀង លើកលែងទិដ្ឋាការទៅវិញទៅមក ដោយប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ។
លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែមករានេះថា ការផ្សាភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយលោកក៏មានការរីករាយ ដែលប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក។
លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដែរថា ទិដ្ឋភាពនៅប្រទេសម៉ាល់ឌីវ ពិតជាមានភាពអស្ចារ្យនៅក្នុងមហាសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមជ្ឈមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្ដេច និងប្រធានាធិបតីម៉ាល់ឌីវ បានពិភាក្សាគ្នាដោយផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យទេសចរណ៍ ដោយមិនគ្រាន់តែប្រជាជនកម្ពុជា ធ្វើដំណើរមកកាន់ប្រទេសម៉ាល់ឌីវ និងប្រជាជនម៉ាល់ឌីវ មកកាន់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ផ្តោតការយកចិត្តទុកដាក់ទៅអ្នកដែលបានទស្សនកិច្ចនៅកម្ពុជា ហើយបន្តមកកាន់ប្រទេសម៉ាល់ឌីវទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ក៏ប៉ុន្តែផ្ដោតការយកចិត្តទុកដាក់ ទៅលើអ្នកដែលទស្សនកិច្ចនៅកម្ពុជា ទៅលើប្រាង្គប្រាសាទនានា ក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាល់ឌីវ គឺដើម្បីងូតទឹក និងលំហែរកាយនៅមាត់សមុទ្រ ឬក៏អ្នកដែលមកដល់ម៉ាល់ឌីវ គឺងូតទឹក និងលំហែរកាយនៅទីនេះ ហើយក៏ចង់ទៅមើលប្រាង្គប្រាសាទ គេអាចធ្វើដំណើរទៅទីនោះ ដូច្នេះយើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ហើយដែលអាចប្រើប្រាស់វីសាៗ វីសាមួយគោលដៅពីរ ពីរប្រទេសដែលអាចប្រើបាន ដែលយើងនឹងសិក្សាអំពីបញ្ហានេះជាបន្តទៀត»៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត