ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថា អង្កររបស់កម្ពុជា នឹងទទួលបានការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា មានផលិតផលកសិកម្មជាច្រើន ដែលអាចនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ ជាពិសេសអង្ករដែលជាប់ចំណាត់ថ្នាក់ជាអង្ករល្អដាច់គេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃទី ១៦ ខែមករានេះថា កម្ពុជា និងម៉ាល់ឌីវ ពិតមានលទ្ធភាព ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្រាប់កម្ពុជា មានទំនិញជាច្រើនដែលអាចនាំចូលទៅកាន់ម៉ាល់ឌីវ ដូចជា អង្ករ និងផលិតផលកសិកម្មដទៃទៀត ហើយមិនមែនសម្រាប់បំពេញតម្រូវការ តែប្រជាជនម៉ាល់ឌីវនោះទេ តែថែមទាំងសម្រាប់អ្នកទេសចរបរទេស ដែលមកដើរលេងកម្សាន្ដនៅម៉ាល់ឌីវផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ដោយសារអង្ករកម្ពុជា គឺឋិតនៅក្នុងប្រភេទអង្ករដែលជាប់លេខ ១ នៅលើពិភពលោកចំនួន ៥ដង ហើយឥឡូវកំពុងឋិតនៅចំណាត់ថ្នាក់លេខ ១នៅឡើយ ដែលសង្ឃឹមថា អង្ករនេះ នឹងទទួលបាននូវការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់អ្នកទេសចរ ដែលមកទស្សនកិច្ចនៅទីនេះ»។
ក្រៅពីអង្ករ កម្ពុជាក៏ផលិតផលកសិកម្មផ្សេងទៀត ដូចជាស្វាយចន្ទី ចេក និងស្វាយ ជាដើម ដែលអាចនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវ ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនម៉ាល់ឌីវផង និងសម្រាប់បម្រើឲ្យវិស័យទេសចរណ៍នៅប្រទេសម៉ាល់ឌីវផង។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សង្ឃឹមដែរថា ប្រទេសម៉ាល់ឌីវ នឹងអាចបញ្ជាទិញផលិតផលសំលៀកបំពាក់ពីកម្ពុជាផងដែរ ព្រោះនៅកម្ពុជាមានរោងចក្រកាត់ដេរសំលៀកបំពាក់យ៉ាងច្រើន៕

-
សន្តិសុខសង្គម២១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ