ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងសំណេះសំណាលប្រជាពលរដ្ឋនៅតាមផ្ទះ
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត។
លោក ម៉ៅ ធនិន បានដឹកនាំមន្ត្រីរាជការចុះធ្វើសកម្មភាពនេះ ក្នុងគោលបំណងឱ្យបានដឹង ពីសុខទុក្ខ ការជួបការលំបាក ឬបញ្ហានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដើម្បីអាចជួយដោះស្រាយ និងរួមសុខរួមទុក្ខក្នុងលក្ខណៈជាគ្រួសារតែមួយជាមួយប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន បានលើកឡើងថា លោកធ្វើដំណើរមកនេះ ក្នុងនាមជាកូន ជាប្អូន ជាបង ជាពូ ឬជាអ៊ុំ នៅក្នុងគ្រួសារតែមួយជាមួយប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ មិនមែនមកក្នុងឋានៈជាអភិបាលខេត្តនោះឡើយ។
លោក ម៉ៅ ធនិន បានបន្តថា អ្វីដែលជាបញ្ហាកង្វល់ ជាបញ្ហាប្រឈម ជាបញ្ហាដែលប្រជាពលរដ្ឋដោះស្រាយមិនចេញ ឬក៏មានការថ្នាំងថ្នាក់អំពីអ្វីមួយ ឬប្រជាពលរដ្ឋបានរងនូវការងារដែលគិតថាមិនល្អចំពោះគ្រួសារ អាចរៀបរាប់ប្រាប់មកកាន់លោកបាន ដើម្បីលោកបានចូលរួមរំលែកដោះស្រាយ រួមទាំងសុខទាំងទុក្ខជាមួយនឹងប្រជាពលរដ្ឋ៕
អត្ថបទ៖ សឹង រ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់