ព័ត៌មានជាតិ
របួស១២៥នាក់ ស្លាប់៥២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ សម្រាប់រយ:ពេល ១០ថ្ងៃ ដើមខែមករានេះ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩៥ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥២ នាក់ របួសចំនួន ១៥២ នាក់ របួសធ្ងន់ចំនួន៨៧ នាក់។
ចំណែកនៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុងនោះស្លាប់ចំនួន០៤ នាក់ របួសចំនួន១៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៩ នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។

បើតាមលោក ឆាយ គឹមខៀន រយៈពេល ១០ ថ្ងៃ ដើមខែមករានេះដែរ មានយានយន្តល្មើសចំនួន៨៩៨៦ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៦៦៧២គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៣១៤ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៨៧៩ និងរថយន្តធំចំនួន៤៣៥ គ្រឿង។
សម្រាប់ថ្ងៃទី១០ ខែមករា នេះដែរ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៨៣៦ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦២៣ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២១៣ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៦២៣ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៥៣៦ នាក់, បើកបរល្មើសសញ្ញាចំនួន៤៦ គ្រឿង, ស្រវឹងចំនួន០៦ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៨ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៧ នាក់។

ចំណែករថយន្តទាំង២១៣ គ្រឿងនោះ មានរថយន្តតូចចំនួន១៧៥ គ្រឿង និងរថយន្តធំចំនួន៣៨ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៧ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៨ នាក់, ល្មើសញ្ញាចំនួន២៤ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១០៤ នាក់, លើសចំណុះចំនួន០៩ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៥ នាក់, អត់ស្លាកលេខចំនួន០៨ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៨ នាក់៕
កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត