ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាលអំពាវនាវឲ្យពលរដ្ឋរស់នៅអមសងខាងព្រែកខ្សេវ មានការប្រុងប្រយ័ត្ន ខណៈទឹកជំនន់កំពុងហក់ឡើង
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងព្រែកខ្សេវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងការបាក់រលំផ្ទះ ខណៈទឹកកំពុងហក់ឡើង។

ក្នុងពេលដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅព្រលានយន្តហោះតេជោក្រុងតាខ្មៅ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងស្ថានភាពទឹកនៅព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ លោក នូវប៉េង ច័ន្ទតារា ក៏បានបញ្ជាឲ្យអាជ្ញាធរក្រុងតាខ្មៅ ក៏ដូចជាមន្ទីរពាក់ព័ន្ធចាត់វិធានការភ្លាមៗកាយប្រឡាយរំដោះទឹកចេញ ដើម្បីបញ្ជៀសការជនលិចព្រលានយន្តហោះតេជោក្រុងតាខ្មៅ ពិសេសភូមិសាស្ត្រក្រុងតាខ្មៅទាំងមូល។

គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញបានប្រាកាសបិទមិនអោយរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវលេខ២០អា ស្ថិតក្នុងភូមិសសាស្ត្រខណ្ដដង្កោជាបណ្តោះអាសន្ន បន្ទាប់ពីទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះមាន២៥ភូមិ ស្មើនឹង១០សង្កាត់ នៅខណ្ឌដង្កោ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញរកកន្លែងសុវត្ថិភាព។ តែទោះជាយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករានេះ កម្ពស់ទឹកនៅសណ្ដស្តឹងព្រែកត្នោតបានស្រកចុះប្រមាណ ២តឹកហើយ ខណៈអាជ្ញាធរនៅតែបន្តយកចិត្តទុកដាក់តាមដានបន្តទៀត។

ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែទឹកឡើងយ៉ាងគំហុកពេញច្រាំង និងហៀរចូលលិចលំនៅដ្ឋានប្រជាពលរដ្ឋតែម្តង ហើយត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយអន្តរាគមន៍ទប់ទឹកតែម្តង។

ការណ៍នេះ ធ្វើឲ្យទឹកជំនន់ដែលហូរធ្លាក់ពីខណ្ឌដង្កោ ចូលទៅភូមិសាស្ត្រខេត្តកណ្ដាលមានការកើនឡើង និងធ្វើឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋ ក៏ដូចជាហេដ្ថារចនាសម្ព័ន្ធមួយចំនួនផងដែរ៕
អត្ថបទ៖ សុខុម





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ