ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់រាជធានីខេត្តចំនួន៦ និងពលរដ្ឋជិត៤ពាន់គ្រួសារ
ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់រាជធានីខេត្តចំនូន៦ និងពលរដ្ឋជិត៤ពាន់គ្រួសារ និងដំណាំស្រូវជិត២ពាន់ហិកតា។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦មករានេះថា រាជធានីខេត្តចំនួន៦ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះរួមមានខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ កណ្តាល រាជធានីភ្នំពេញ
កំពត និងខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា ខេត្តកណ្តាល និងរាជធានីភ្នំពេញ រងគ្រោះដោយសារខេត្តកំពង់ស្ពឺបានបើកទ្វារទឹករលាំងជ្រៃ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីរំដោះទឹកពីផ្នែកខាងលើដែលកំពុងកើនឡើងខ្លាំងដោយសារភ្លៀងធ្លាក់ច្រើននាំឱ្យសណ្តរស្ទឹងព្រែកត្នោតជន់លិចយ៉ាងគំហុក និងបានហូរចាក់តាមដងព្រែក អូរ ប្រឡាយ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋពិសេសនៅខណ្ឌដង្កោមានសង្កាត់ចំនួន១០ក្នុងចំនោម១២សង្កាត់បានលិចលង់ប៉ះពាល់ប្រជាពលរដ្ឋចំនួន១០៩០ផ្ទះ ស្មើនឹង១២៣៣គ្រួសារ ត្រូវជា៤៧៤០នាក់វត្ត១ សាលារៀន២កន្លែង ប៉ុស្តិ៍រដ្ឋបាល២ សង្កាត់២ និងមណ្ឌលសុខភាព១។

ចំណែកខេត្តកណ្តាលបានប៉ះពាល់ស្រុកក្រុងចំនួន៤ ស្មើនឹង១៣ឃុំ ស្រូវជិត២ពាន់ហិកតាក្នុងនោះស្រុកអង្គស្នួលប៉ះពាល់៣ឃុំ គឺឃុំលំហាច ឃុំព្រៃពួច និងឃុំក្រាំងម្កាក់ប៉ះពាល់ស្រូវប្រាំងចំនួន១០ហិចតា ដំណាំមួយចំនួន និងវត្តចំនួន ០២ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំនួន ១២ គ្រួសារ ។ ក្នុងស្រុកកណ្ដាលស្ទឹងមានឃុំចំនួន ៣ រួមមាន៖ ឃុំដើមឬស ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ៨០៥គ្រួសារ រងផលប៉ះពាល់លិចផ្ទះប្រជាពលរដ្ឋចំនួន ៦៨១ខ្នង ខូចខាតផ្ទះចំនួន ៤ខ្នងផ្ទៃដីស្រែដែលជនលិចមានចំនួន ៣៦១,៦ហិតា។ ស្រុកពញាឮប៉ះពាល់៧ឃុំនិងស្រូវ១៣០០ហិកតានិងក្រុងតាមខ្មៅប៉ះពាល់ស្ពានឈើ១កន្លែង។

លោក គឹមកុលមុនី បានបន្តទៀតថា ចំពោះខេត្តពោធិ៍សាត់វិញជំនន់ទឹកភ្លៀងបានធ្វើឱ្យបាក់ច្រាំងទន្លេនៅឃុំស្វាយលួងស្រុកកណ្តៀង និងប៉ះពាល់ផ្លូវបេតុងផ្លូវគ្រោះក្រហម និងផ្លូវជាតិមួយចំនួន។ រីឯខេត្តកពង់ឆ្នាំង ប៉ះពាល់៣ស្រុកស្មើនឹង១០ឃុំសង្កាត់ជម្លៀសប្រជាជនទៅរកទីទួលសុវត្តភាព២៦៦គ្រួសារ។ខេត្តកំពតប៉ះពាល់ស្ពានឈើស្ថិតនៅកំពង់ចិនបាក់ទាំងស្រុងនិងលិចស្ពានដំរីផុង។

លោកបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រុកចំនួន៥ស្មើនឹង៣០ឃុំសង្កាត់ប៉ះពាល់ប្រជាជន១៦១៣គ្រួសារតែមានកម្រិតស្រាលនិងជម្លៀសប្រជាជន៤០គ្រួសារ៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង