Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​រដ្ឋមន្ត្រី​ក្រសួងអប់រំ​ នឹង​ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី​​នៅ​ខេត្តកំពង់ចាម

បានផុស

នៅ

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួងអប់រំយុវជន និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១០​មករា​ថា​ថ្ងៃនេះ​​លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹង​អញ្ជើញ​ប្រកាស​បើក​បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ជា​ផ្លូវ​ការ​នៅខេត្តកំពង់ចាម។

លោកបានបន្តថា«បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​​កីឡា នឹង​អញ្ជើញ​ប្រកាស​បើក​បវេសន​កាល​ឆ្នាំសិក្សា ២០២០-​២០២១ ជាផ្លូវការ និងសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថាក្រសួងអប់រំយុវជន និងកីឡា បានកំណត់​យកថ្ងៃទី១១ខែ​មករា​ឆ្នាំ​២០២១​សម្រាប់​បើកប​វេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​។​

ជាមួយគ្នានេះដែរក្រសួងអប់រំបានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកដោយរក្សាអនាម័យស្អាត រក្សាគម្លាតសុវត្តិភាព​និង​ពាក់ម៉ាស​ក្នុងករណីចាំបាច់។

ទន្ទឹមនឹងនេះក្រសួងអប់រំបានឲ្យគ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ត្រូវអនុវត្តកម្មវិធីសិក្សារបង្រួញ​ដែលក្នុងនោះរួមមានមុខវិជ្ជាកាតព្វកិច្ចនិងមុខវិជ្ជាជម្រើសនៅក្នុងមុខវិជ្ជាកាតព្វកិច្ចមានមុខវិជ្ជាចំនួនពីរគឺភាសាខ្មែរនិងគណិតវិទ្យាដែលមុវវិជ្ជាទាំងពីរនេះត្រូវអនុវត្តទាំងស្រុងតាមកម្មវិធីសិក្សា។

ចំណែកមុខវិជ្ជាជម្រើសនឹងត្រូវអនុវត្តតាម ការបង្រៀនបត់បែនទៅតាមម៉ោងសិក្សា​ដែលនៅសល់​ពីការ​បង្រៀន​មុខវិជ្ជា​កាតព្វកិច្ច​។ការជ្រើសរើសមុខវិជ្ជា​និងមេរៀនជាអាទិភាព​មកបង្រៀន​និងត្រូវអនុវត្តវិធីសាស្ត្រ​បង្រៀនតាមបែបចម្រុះដូចជាការបង្រៀនក្នុងថ្នាក់ការបង្រៀនដោយប្រើវីធីប្រើប្រាស់វីដេអូការប្រើប្រាស់កម្រងកិច្ចការផ្ទះដែលក្រសួងបានរៀបចំនិងការធ្វើស្វ័យសិក្សា៕​

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម