Connect with us

ព័ត៌មានជាតិ

ក្រៅពីអង្ករ នៅមានផលិតផលរបស់កម្ពុជាមួយចំនួនទៀត ត្រូវពិភាក្សាដើម្បីនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវ

បានផុស

នៅ

ក្រៅពីអង្ករ គឺថ្នាក់ដឹកនាំ កម្ពុជា-ម៉ាល់ឌីវ បានពិភាក្សាពីការនាំចូលផលិតផលកសិកម្ម ផលិតផលកាត់ដេរ និងផលិតផលមួយចំនួនរបស់កម្ពុជា ទៅកាន់ប្រទេសម៉ាល់ឌីវ។ រីឯម៉ាល់ឌីវវិញ រំពឹងថា កម្ពុជានឹងពិចារ​ណានាំចូលគ្រឿងសមុទ្រ និងត្រីពីប្រទេសរបស់ខ្លួន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិភាក្សានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅប្រទេសម៉ាល់ឌីវ។ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ និងថ្នាក់ដឹក​នាំមួយចំនួនទៀត នៃប្រទេសនេះ។

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋម៉ាល់ឌីវ និងព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ថ្នាក់ដឹក​នាំទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់ នៃពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចមានសារៈសំខាន់ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។

ដោយទទួលស្គាល់ ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាល់ឌីវ នៅមានកម្រិតនៅឡើយដែលអាចធ្វើឲ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្តឲ្យវិស័យឯកជនកម្ពុជា និងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឲ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបាន ពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវ ក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា ពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា៖ ពោត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែឈើ, ផលិតផលកាត់ដេរ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ, និងផលិតផលក្រៅពីសម្លៀកបំពាក់ មានដូចជា៖ គ្រឿងអគ្គិសនី អំពូលភ្លើង សម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។

ចំណែកឯ ភាគីម៉ាល់ឌីវ ក៏បានរំពឹងដែរថា ប្រទេសកម្ពុជានឹងពិចារណានាំចូលនូវគ្រឿងសមុទ្រ និងត្រីរបស់ម៉ាល់ឌីវ ផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១៤ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម