ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ បុណ្យចូលឆ្នាំចិនមាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារ ប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧មករានេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ មាតាបិតាមិនត្រូវរៀបចំកម្មវិធីគ្រួសារប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតាឡើយព្រោះថាបុណ្យចូលឆ្នាំចិនមិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៣នោះទេ។ ចំណែកបុគ្គលិកអប់រំត្រូវរៀបចំកម្មវិធីការងាររបស់ខ្លួនឱ្យមានដំណើការជាប្រក្រតីផងដែរ។
លោកបានបន្តទៀតថា « បុណ្យចូលឆ្នាំចិន មិនស្ថិតក្នុងប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០២៣ ទេ។ សូមបុគ្គលិកអប់រំ រៀបចំកម្មវិធីការងារឱ្យមានដំណើការជាប្រក្រតី។ សូមមាតាបិតាអ្នកអាណាព្យាបាល រៀបចំកម្មវិធីគ្រួសារកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់បុត្រធីតា»។
លោក រស់ សុវាចាបានបន្ថែមទៀតថា ការជំរុញនេះគឺដើម្បីឲ្យសិស្សនិងគ្រូមករៀននិងបង្រៀនបានពេញលេញនិងទាន់កម្មវិធីសិក្សាព្រោះថាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ។
លោកសង្ឃឹមថា អាណាព្យាបាលមាតាបិតាសិស្សនឹងនាំកូនៗរបស់ខ្លួនមករៀនឲ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដើម្បីកុំឲ្យពួកគេខាតការសិក្សាឬរៀនមិនទាន់គេជាដើម។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នៅពេលបុណ្យចូលឆ្នាំចិនវៀតណាមម្តងៗមិនសូវមានសិស្សនិងគ្រូមករៀននិងបង្រៀនទេ ដោយសារតែមានឱពុកម្តាយខ្លះបាននាំកូនៗរបស់ខ្លួនទៅដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានា។ចំណែកក្រសួងអប់រំយុវជននិងកីឡា តែងតែណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ពិសេសសាលារៀននៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងអប់រំឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះសាលាណាដែលមានអវត្តមានសិស្សនិងគ្រូច្រើនផងដែរ។
ពិធីបុណ្យសែនចិនឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២១ខែមករាឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ២២ ទី២៣ និងទី២៤ខែមករាឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ