ព័ត៌មានជាតិ
ពលរដ្ឋ ស្នើសមត្ថកិច្ចចុះពិនិត្យ សង្ឃត្រាច់ចរបិណ្ឌបាត្រតាមផ្សារ ជាសង្ឃពិត ឬក្លែងក្លាយ
ប្រជាពលរដ្ឋក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ស្នើដល់សមត្ថកិច្ចគួរចុះពិនិត្យ សង្ឃ និងដូនជី ត្រាច់ចរបិណ្ឌបាត្រ និងអង្គាសបច្ច័យ គ្រប់ច្រកល្ហក ដោយសង្ឃទាំងនោះពុំឃើញមានពាក់កាតសម្គាល់សង្ឃ និងមិនដឹងថា សង្ឃពិតប្រាកដ ឬក្លែងក្លាយ។

ប្រជាពលរដ្ឋបានឱ្យដឹងបន្តថា មានសង្ឃ និងដូនជីជាច្រើនអង្គ-នាក់ បានចេញបិណ្ឌបាត្រ ត្រាច់ចរគ្រប់ច្រកល្ហក ពិសេសក្នុងផ្សារ ដោយមានស្ត្រីវ័យចំណាស់ស្លៀកពាក់សជាដូនជីមួយចំនួនតូច កាន់ក្រដាសកម្មវិធីបុណ្យ និងផ្ទិលដើរអង្គាសបច្ច័យតាមផ្ទះ និងតាមផ្សារ ដោយអះអាងថា យកទៅកសាងវត្ត។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា សព្វថ្ងៃឃើញមានសង្ឃភាគច្រើនក្មេងៗ ព្រះជន្មពី ២០ ព្រះវស្សា ពោលពុំសូវមានសង្ឃចាស់ៗនោះទេ និមន្តបិណ្ឌបាត្រនៅតាមផ្លូវសាធារណៈ និងទីប្រជុំជន តាមផ្ទះ តាមផ្សារដែលមានមនុស្សប្រមូលផ្តុំច្រើន។ សង្ឃទាំងនោះមិនមានកាតសម្គាល់សង្ឃ ជួននិមន្តបិណ្ឌបាត្ររហូតផុតវេលាចង្ហាន់ថ្ងៃត្រង់ មានសង្ឃខ្លះស្រែគំហកខ្លាំងៗដាក់ម្ចាស់ផ្ទះឱ្យដាក់បាត្រ ពេលខ្លះសង្ឃបិណ្ឌបាត្រសុំសៀវភៅធម៌ ដោយឱ្យម្ចាស់ផ្ទះប្រគេនជាបច្ច័យ ឬលុយវិញ ដែលពេលគិតជាលុយជិតរយដុល្លារ។

លោក បៀវ ថាន ប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកពុំអនុញ្ញាត ឱ្យព្រះសង្ឃ លោកអាចារ្យ ដូនជី ដើរធ្វើសកម្មភាព រៃអង្គាសបច្ច័យ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន នៅក្នុងពិធីបុណ្យទានផ្សេងនោះឡើយ ពិសេសដើរចែកក្រដាសកម្មវិធីបុណ្យអង្គាសប្រាក់ តាមផ្ទះ នៅតាមផ្សារ ឬតាមទីសាធារណៈ ដែលមានមនុស្សប្រមូលផ្តុំច្រើន ព្រោះនាំឱ្យប៉ះពាល់ដល់វិន័យសង្ឃ និងមិនគាប់ភ្នែកដល់មហាជន និងធ្វើឱ្យបាត់បង់ជំនឿពុទ្ធបរិស័ទ។

គួររំលឹកថា កន្លងមក ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាសហាមឃាត់ សង្ឃ និងដូនជី ត្រូវបញ្ឃប់រាល់សកម្មភាពដើរត្រាច់ចរ គ្រប់ច្រកល្អក បិណ្ឌបាត ឬរៃអង្គាសបច្ច័យតាមទីផ្សារ ពិសេសពេលរដូវបុណ្យទានមកដល់ ដែលនេះជាអំពេីខុសច្បាប់ជាតិសាសនា។ គណៈសង្ឃទាំងពីរគណៈ បានសំណូមពរដល់ព្រះសង្ឃ គណៈកម្មការវត្ត លោកអាចារ្យ តាជី យាយជី ត្រូវរៀបព្រះកាយ និងរៀបចំខ្លួន ដើម្បីពង្រឹងការប្រតិបត្តិសទ្ធាពុទ្ធបរិស័ទឱ្យបានត្រឹមត្រូវ តាមពុទ្ធានុញ្ញាត ហើយសូមចៀសឱ្យបាននូវភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់បង់សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ៕
អត្ថបទ៖ វ៉ាន់ ណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា