ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ណែនាំឲ្យពលរដ្ឋមានចម្ការមៀន ទាក់ទងទៅអាជ្ញាធរខេត្តចៀសវៀងការកេងចំណេញតម្លៃពីឈ្មួញកណ្ដាល
លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានណែនាំឲ្យប្រជាពលរដ្ឋដែលមានចម្ការមៀន ត្រូវទាក់ទងទៅក្រុមការងាររដ្ឋបាលខេត្ត ដើម្បីបានលក់ចេញផ្ទាល់ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន ចៀសវៀងការកេងចំណេញតម្លៃទីផ្សារពីឈ្មួញកណ្ដាល។

ក្នុងជំនួយបពិភាក្សាការងារជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៉ីមផតអិចផត ខេមបូឌា ជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១៦ ខែមករា នេះ លោកស្រីអភិបាលខេត្តបានលើកឡើងថា ក្នុងខែមករានេះ តម្លៃទីផ្សារផ្លែមៀនប៉ៃលិន មានតម្លៃចាប់ពី ៣៥០០រៀល ទៅ ៤៥០០រៀល នៅខ្វះតម្រូវការជាច្រើនទៀត បើប្រជាពលរដ្ឋមានចម្ការមៀន ហើយមិនដឹងទំនាក់ទំនងលក់បាន អាចទាក់ទងមកក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររង់ចាំជួយដើម្បីទំនាក់ទំនងជាមួយក្រុមហ៊ុនផ្ទាល់លក់ចេញបាន។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលខេត្តក៏បានណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្តចំពោះឈ្មួញកណ្តាល កេងចំណេញតម្លៃទីផ្សារមិនពិតប្រាកដ ដែលអាចឲ្យខាតបង់ទទួលបានតម្លៃខុសទីផ្សាររបស់ក្រុមហ៊ុន ។

អភិបាលខេត្តរូបនេះបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត និងសហការី នឹងខិតខំចូលរួមគាំទ្រសហការជាមួយក្រុមហ៊ុនដើម្បីថែរក្សាតម្លៃទីផ្សារជូនប្រជាពលរដ្ឋអោយបានយូរអង្វែង។ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនងទៅក្រុមការងាររដ្ឋបាលខេត្ត លោកស្រីបានប្រកាសលេខទូរស័ព្ទពីរប្រព័ន្ធគឺ 0316095000 / 070338337៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ