ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួងបានធ្វើការវះកាត់កុមារ គ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានជិត៥០នាក់ដោយជោគជ័យ
រហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួង បានធ្វើការវះកាត់កុមារ គ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានជិត៥០នាក់ដោយជោគជ័យ១០០% ដែលអាចឱ្យកុមារស្ដាប់ឮ និងនិយាយបានធម្មតាដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មីនិងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម។

លោកវេជ្ជបណ្ឌិត ស្រី វណ្ណថន ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍នៅថ្ងៃទី១៧មករានេះថា ការវះកាត់ជំងឺគ-ថ្លង់ពីកំណើតបានចាប់ផ្តើមដំបូងកាលពីខែតុលាឆ្នាំ២០១៨ ជូនកុមារចំនួន៥ករណី
ហើយរហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួងបានវះកាត់ដល់កុមារគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានចំនួនជិត៥០នាក់ ដោយអ្នកខ្លះវះកាត់ត្រចៀកមួយចំហៀង និងកុមារខ្លះទៀត វះកាត់ត្រចៀកសងខាងជាពិសេសក្រោយការវះកាត់ គឺពួកគាត់ទទួលជោគជ័យ១០០% ក្នុងនោះអាចស្ដាប់ឮ និងនិយាយបានធម្មតា។
លោកសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួងបានលើកឡើងថា
ការវះកាត់កុមារមានជំងឺគ‑ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើបដែលអាចឱ្យអ្នកជំងឺមានលទ្ធភា ពស្តាប់ឮ និយាយបាន និងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតា ពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈដែលមុនវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ លូ លីឃាង បានបញ្ជាក់ថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យតែមួយគត់នៅប្រទេសកម្ពុជាដែល
មានសេវាវះកាត់ អ្នកជំងឺគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗដែលចាប់តាំងពីបើកដំណើរការសេវានេះតាំងពីខែតុលា ឆ្នាំ២០១៨កន្លមកនេះ រហូតមកដល់បច្ចុប្បន្ននេះមន្ទីរពេទ្យបានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េ និងថៃ ។
លោកសាស្ត្រាចារ្យ លូ លីឃាង បានបន្តថា កុមារដែលមានជំងឺគថ្លង់អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេងដែលធ្វើជួយឲ្យកុមារអាចមានលទ្ធភាពស្តាប់ឮ និយាយបាន និងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតាពិសេសកុមារអាចចូលរៀនបានផងដែរខណៈដែលមុនការវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យ លូ លីឃាង បានបន្ថែមទៀតថា ទន្ទឹមនឹងការវះកាត់ក៏មានការបង្រៀនអ្នកជំងឺឱ្យចេញអានចេះនិយាយ និងមានបង្ហាញនូវរបស់របរអ្វីមួយដើម្បីឲ្យកុមារបានស្គាល់និងនិយាយពីវត្ថុទាំងនោះបានច្បាស់។ លោកសាស្ត្រាចារ្យ លូ លីឃាង បានបន្តទៀតថា ការបង្រៀននេះមានរយៈពេល៦ខែសម្រាប់កុមារដែលមានភាពវ័យឆ្លាតអាចឆាប់ចាប់បាន និងរយៈពេល១ឆ្នាំសម្រាប់កុមារដែលមិនសូវចេះនិយាយ។ ប៉ុន្តែអាណាព្យាបាលឬឪពុកម្តាយក៏ជួយបង្ហាត់ឱ្យកូនៗរបស់ខ្លួនឲ្យហាត់រៀននិយាយនៅផ្ទះនូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលាទៅដើម្បីឲ្យអណ្តាតរបស់កុមារក្រលាស់បានលឿននិងឆាប់ចេះនិយាយនិងនិយាយបានច្បាស់ល្អ។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅ និងសាច់ញាតិមានជំងឺគ‑ថ្លង់ត្រូវមកវះកាត់ជំងឺដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មីនិងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត