ព័ត៌មានជាតិ
កសិករខេត្តពោធិ៍សាត់ជួបគ្រោះទឹកជំនន់២រដូវជាប់ៗ ត្រូវបានអន្តរាគមន៍សង្គ្រោះបន្ទាន់ពីថ្នាក់លើនិងថ្នាក់ខេត្ត
ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ជាមួយប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំមន្ត្រីជំនាញនិងមន្ទីរពាក់ព័ន្ធ ចុះវាយតម្លៃស្ថានភាពគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ខុសរដូវនៅរដូវប្រាំង ធ្វើឲ្យដំណាំស្រូវប្រជាពលរដ្ឋខូចខាតជាលើទី០២បន្ទាប់ពីរដូវវស្សាកន្លងរួច ដើម្បីធ្វើការស្នើសុំស្បៀងសង្គ្រោះបន្ទាន់និងស្រូវពូជពីគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា សម្រាប់មានលទ្ធភាពស្ដារឡើងវិញ។

ការចុះត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិដោយទឹកជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ គឺនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅលើផ្ទៃ១១៥ហិតា ស្ថិតនៅទីតាំង០៣ភូមិទី១ ភូមិកំប៉ាង ទី២ភូមិកំពោតអាង ទី៣ភូមិច្រប ក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានថ្លែងថា បើតាមការពិនិត្យជាក់ស្ដែងពីមន្ត្រីជំនាញក្នុងភូមិសាស្ត្រនេះមានចំនួន(១១៥ហិតា) បីភូមិខាងលើ ដែលកំពុងប្រឈមមុខនឹងការខូចខាត និងមានតាមបណ្ដាស្រុក/ក្រុងផ្សេងទៀតក៏មានរងគ្រោះធ្ងន់ធ្ងរផងដែរ ដូចជានៅខាងស្រុកកណ្ដៀង មានឃុំអ្លុងវិល ឃុំស្យា ឃុំកញ្ជរ លើផ្ទៃដី(១,២៤០ហិតា)។

លោកអភិបាលខេត្តបន្តថា ក្នុងទិន្នន័យនោះ បានបន្ថែមថា ផ្ទៃដីអនុវត្តសរុបលើដំណាំស្រូវ មានចំនួន១៥,៤៦១ហិកតា ស្មើនឹង៥៥ភូមិ ១២ឃុំ ៤ស្រុក និង១ក្រុង។ ផ្ទៃដីសរុបដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង លើដំណាំស្រូវ មានចំនួន១,៩៣៧ហិកតា ស្មើនឹង១២.៥៣% នៃផ្ទៃដីអនុវត្ត។ សម្រាប់ផ្ទៃដីសរុបដែលសង្គ្រោះបានលើដំណាំស្រូវ មានចំនួន១៩២.៥០ហិកតា ស្មើនឹង៩.៩៤% នៃផ្ទៃដីប៉ះពាល់ ដោយឡែកផ្ទៃដីដែលប៉ះពាល់ ប្រសិនបើទឹកនឹងស្រកយឺត រយៈពេលមួយអាទិត្យទៀតនឹងមានការខូចខាត។

រូបលោកនិងលោក សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ និងមន្ត្រីជំនាញក្នុងខេត្ត សូមផ្តាំផ្ញើ និងលើកទឹកចិត្ត ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវបន្តទៀត, លោកនឹងនៅពីក្រោយជួយដោះស្រាយគ្រប់បែបយ៉ាង ធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារបង្កបង្កើនផលស្រូវឱ្យបានចប់ចុងចប់ដើម៕
ដោយ ៖ លាន គ្រន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ