ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការពុលចំអាហារឬពុលស្រាក្នុងពិធីបុណ្យចូលឆ្នាំចិន
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នចំពោះការពុលចំអាហារ ឬពុលស្រា ស ស្រាថ្មាំ នៅក្នុងពិធីសែនដូនតាផ្សេងៗ និងឱកាសចូលឆ្នាំចិនខាងមុខ។
ការអំពាវនាវនេះបានធ្វើឡើងដោយសារនៅក្នុងពិធីសែនដូនតាផ្សេងៗ និងបុណ្យចូលឆ្នាំចិនតែងតែមានការពុលចំណីអាហារ ឬពុលស្រាសនៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេសដែលបណ្តាលមកពីការទុកចំណីអាហារមិនបានត្រឹមត្រូវ និងមិនមានអនាម័យនិងការបិទស្រាមិនស្របតាមស្តង់ដារ។

នៅក្នុងសេចក្ដីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី១៧មករា លោករដ្ឋមន្ត្រីណែនាំដល់ពលរដ្ឋត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតសត្វបសុបក្សី ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុននឹងបរិភោគ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ជាច់ដោយឡែកពីគ្នា។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព បើត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី៦០អង្សាសេ ឬចម្អិនអាហារមួយពេលសម្រាប់តែមួយពល ដោយមិនទុកអាហារសេសសល់យូរដែលអាចជូរផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរាករូស ឈឺពោះ ក្អួតជាដើម។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អដែលល្អត្រឹមត្រូវ។

លោករដ្ឋមន្ត្រីបានអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំចិន។
ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានណែនាំឱ្យពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ រួមមានពាក់ម៉ាស់
លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលនិងរក្សាម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំដោយកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកនែ្លង បិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើម។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការការពារខាងលើ ជាពិសេសនៅតាមកសិដ្ឋានទីផ្សារលក់សត្វបសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធានការការពារឱ្យបានហ្មត់ចត់ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន។ នៅមូលដ្ឋានរបស់ខ្លួន ចាត់ចែងការត្រួតពិនិត្យចំពោះ វិធានការ ៣ការពារ ៣កុំនិងវិធានការសុវត្ថិ ភាពចំណីអាហារ។

ជាងនេះទៀតត្រួតពិនិត្យទីតាំងទស្រា ស ឬផលិតស្រា.ស ហើយអ្នករៀបចំឬអ្នកផលិតស្រា ស ត្រូវ អនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។ ដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រាសដែលមិនមានប្រភពផលិតច្បាស់លាស់ ហើយដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬយកមេតាណុលមកលាយធ្វើជាស្រាសដែលបង្កឱ្យមានការពុល រហូតដល់ស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ថាពិធីបុណ្យសែនចិនឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៣និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២២ទី២៣និងទី២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?