ព័ត៌មានជាតិ
អាជីវករផ្សារអូរឬស្សីថា ឆ្នាំនេះ គ្រឿងតុបតែងចូលឆ្នាំចិនលក់ដាច់ជាងឆ្នាំមុនបន្តិច
នៅសល់តែ ៤ថ្ងៃ ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់ហើយ បងប្អូនជនជាតិចិន ឬអ្នកដែលមាន សែស្រឡាយចិន រស់នៅលើទឹកដីកម្ពុជា នឹងមានរៀបចំសែន នៅមុនថ្ងៃចូលឆ្នាំ ១ថ្ងៃ ដែលត្រូវថ្ងៃសៅរ៍ ទី២១ មករា ឆ្នាំ២០២៣ ខាងមុខនេះ។ បើតាមអាជីវករលក់ក្រដាសសែនក្នុងផ្សារអូរឬស្សី អ្នកស្រី មុំ អះអាងថា ការលក់ក្រដាសសែន និងគ្រឿងប្រដាប់ប្រដាចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ លក់ដាច់ជាងឆ្នាំមុនបន្តិច រីឯតម្លៃទំនិញវិញ មិនមានការឡើងថ្លៃអ្វីឡើយ។

អ្នកស្រីមុំ បញ្ជាក់ថា បើធៀបនឹងឆ្នាំមុន ការលក់ដូរនៅឆ្នាំនេះ ដូចជាគ្រាន់បើជាងមុនបន្តិចបន្តួច ដោយសារតែមិនទាន់ដល់ថ្ងៃចូលឆ្នាំចិនទេ តែមានមនុស្សច្រើនមកទិញអីវ៉ាន់ត្រៀមទុក។ អាជីវកររូបនេះ បន្តថា “ជាធម្មតា មនុស្សមកសម្រុកទិញនៅមុន ២ថ្ងៃ ឬ ១ថ្ងៃ ដូច្នេះមានតែចាំមើល ២-៣ថ្ងៃទៀត ថាលក់ដាច់ប៉ុនណា” ។

ចំណែកអាជីវករលក់ក្រដាសសែន ហាង ហាក់ សេងហុង អះអាងស្រដៀងគ្នាដែរថា គិតចាប់ពីសប្តាហ៍មុន គឺមានអ្នកមកទិញក្រដាសសែន និងគ្រឿងប្រដាប់ប្រដាជាបណ្តើរៗហើយ រហូតមកកៀកនឹងថ្ងៃសែននេះ ហាងរបស់គាត់ មានភ្ញៀវមកទិញច្រើនជាងមុនបន្តិច ប៉ុន្តែក៏មិនជាច្រើនពេកនោះដែរ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ។ ចំពោះតម្លៃទំនិញ ក្នុងឆ្នាំនេះ គឺមិនមានការតំឡើងថ្លៃអ្វីនោះឡើយ ម្ចាស់ហាងរូបនេះ អះអាងថា “បើសម្រាប់ទំនិញក្នុងហាងខ្ញុំ ឆ្នាំនេះ គឺមានតែលក់ក្នុងតម្លៃទាបជាងឆ្នាំមុន” ។


ម្ចាស់ហាងរូបនេះ បានឱ្យដឹងដែរថា ចំពោះទំនិញដែលហាងអ្នកស្រីលក់ដាច់ច្រើនបំផុត គឺរួមមានក្រដាសសែនគ្រប់មុខ ក្រដាសបិទអបអរចូលឆ្នាំច្មី អាំងប៉ាវ និងគ្រឿងប្រដាប់ប្រដាតុបតែងលម្អជំនាងផ្ទះ ក៏ដូចជាកុងម៉ាជាដើម៕

-
សន្តិសុខសង្គម២២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល