Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ​៖​ការបើក​ដំណើរការ​សិក្សា​ឆ្នាំ​ថ្មី​ដំណើរការ​ជា​ប្រក្រតី​

បានផុស

នៅ

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​នេះ​ថា​ ការបើក​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី​នេះ​គឺ​កំ​ពុង​ដំណើរការ​ជា​ប្រក្រតី​ទេ​។​

លោក​បាន​ប​ន្ត​ថា​ ចំពោះ​គ្រឹះស្ថានសិក្សា​ដែល​ស្ថិតក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្ល​ង​ជំងឺ​កូ​វីដ​-១៩​ ឬ​ត្រូវ​បា​នកំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខ​ភាព​សិក្សា​និង​សេច​ក្តីណែនាំ​ដែល​នៅ​ជា​ធរមាន​ ហើយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​វាយតម្លៃ​ហានិភ័យ​នៃ​កា​រឆ្លង​រីក​រាលដាល​ជំងឺកូ​វីដ​-១៩ និង​ស្នើសុំ​យោបល់​ពី​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​រាជធានី ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ប​ន្តទៀតថា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ ខេត្ត​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចាត់​វិធានការ​ឆ្លើយតប ដោយមាន​ភា​ពទន់ភ្លន់​ និង​ទា​ន់ពេលវេលា​និង​ត្រូវ​រាយការណ៍​ជាប្រចាំ​តាម​ឋានានុក្រម មក​ក្រសួង​អប់រំ យុវជន​និង​កីឡា ។​

លោក​បាន​ប​ន្ថែម​ថា ​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នេះ​​គ្រឹះស្ថានសិក្សា​ដែល​បាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតែ​ដំណើរការ​ចុះឈ្មោះ​សិស្ស​ចូលរៀនដោយ ១).​ សាលារៀន​ដែលមាន​សិស្ស​តិច​បាន​ផ្ញើ​សិស្ស​នៅ​សាលា​ផ្សេង​ក្បែរ​។ ២).​សាលារៀន​ដែលមាន​សិស្ស​ច្រើន ត្រូវបាន​រៀបចំ​ឱ្យ​រៀន​តាម​ប​ណ្តុំ​តូចៗ​ និង​រៀន​តាម​អន​ឡា​ញ។ ៣).​សាលា​ខ្លះ​ទៀត​បាន​ប្រើប្រាស់​ផ្ទះ​នាយក នាយករង​

​ឬ​ផ្ទះ​គ្រូបង្រៀន​ដែល​នៅ​ជិត​ដើម្បី​ចុះឈ្មោះ​សិស្ស​៕

អត្ថបទ ៖​ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម