ព័ត៌មានជាតិ
តើប្រទេសណាខ្លះនឹងរៀបចំអបអរសាទរខួបការទូតជាមួយកម្ពុជាក្នុងឆ្នាំ២០២៣?
ក្នុងឆ្នាំ២០២៣នេះ កម្ពុជា បានកំណត់ជាឆ្នាំនៃការរំលឹក និងអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយប្រទេសជាមិត្ត។ នៅក្នុងនោះ កម្ពុជា និងសមភាគីប្រទេសជាដៃគូមួយចំនួនបានសហការគ្នារៀបចំព្រឹត្តិការណ៍ ឬកម្មវិធីនានា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតក្នុងឆ្នាំ២០២៣នេះ។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជា-ជប៉ុន បានប្រារព្វពិធីរំលឹក និងអបអរសាទរខួបលើកទី ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៥៣។ ក្នុងឱកាសនៃខួបលើកទី ៧០នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានសហការគ្នារៀបចំមហាស្របភាពយន្ដជប៉ុននៅតាមរាជធានី-ខេត្តនៃប្រទេសកម្ពុជា និងការរៀបចំកម្មវិធីវប្បធម៌នានានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីអបអរសាទរខួបនៃមិត្តភាពរវាងកម្ពុជា-ជប៉ុន។

រីឯមហាអំណាចចិនដែលជាមិត្តដែកថែបរបស់កម្ពុជា គឺភាគីទាំងពីរបានឯកភាពកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២៣ ក៏ជាខួបអនុស្សាវរីយ៍លើកទី ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន បន្ទាប់ពីកម្ពុជា-ចិនបានបង្កើតទំនាក់ទំនងនេះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កម្ពុជា នឹងសហការជាមួយភាគីចិនក្នុងការត្រៀមរៀបចំកម្មវិធីអបអរសាទរពាក់ព័ន្ធនានា ដើម្បីចូលរួមពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរក្នុងឱកាសខួបការទូតលើកទី ៦៥ឆ្នាំ នៅឆ្នាំនេះ។

ចំណែក កម្ពុជា និងចក្រភពអង់គ្លេសវិញ ក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជាឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង ។ ក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា កាល ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក ប្រាក់ សុខុន បានស្នើភាគីអង់គ្លេសឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សទៅជាការពិគ្រោះយោបល់នយោបាយ នៅក្នុងឆ្នាំនេះតែម្ដង ដើម្បីអបអរសាទរព្រឹត្តិការណ៍លើកទី ៧០នៃខួបចំណងការទូតកម្ពុជា-អង់គ្លេស។

ស្របពេលជាមួយគ្នានេះ កម្ពុជា និងស្វីស ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រារព្ធខួបលើកទី ៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ស្វីស ក្នុងឆ្នាំ២០២៣នេះដែរ។ ភាគីទាំង២ គ្រោងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នៅភ្នំពេញនៅដើមឆ្នាំនេះ ដើម្បីជាការប្តេជ្ញាចិត្តក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ស្វីស ដែលមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៦០ឆ្នាំហើយ បើគិតមកដល់ឆ្នាំ២០២៣នេះ។
ដោយឡែក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសម៉ាល់ឌីវ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជ្រើសរើសផ្លូវមួយខ្សែក្នុងខេត្តជាប់មាត់សមុទ្រកម្ពុជាដោយប្រសិទ្ធនាមជា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ដើម្បីជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈការដាក់ឈ្មោះផ្លូវរបស់កម្ពុជា ថា «ផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» គឺដើម្បីចូលរួមអបអរសាទរខួបលើកទី ២៨នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងម៉ាល់ឌីវ នៅឆ្នាំនេះ។ កម្ពុជា និងម៉ាល់ឌីវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ១៩៩៥៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ