Connect with us

ព័ត៌មានជាតិ

វត្តចំណាស់មួយ​ល្បី​មាន​ឈ្មោះ​ក្នុង​​បទ​ចម្រៀង​​ជំនាន់​អធិរាជ​លោកតា ស៊ីន ស៊ីសាមុត

បានផុស

នៅ

វត្ត​បាការ​និវេសន៍ ហៅ​វត្ត​កំផែង​បច្ចុប្បន្ន​ ជា​វត្ត​មួយ​ដែល​មាន​វ័យ​ចំណាស់​ក្នុង​ចំណោម​វត្ត​ទាំង ២៧ ក្នុង​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ស្រប​តាម​បណ្ដោយ​ផ្លូវ​លេខ៣ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥០ម៉ែត្រ ខាង​ត្បូង​ឈៀង​ខាង​លិច​សាលា ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្ទីរទេសចរណ៍ខេត្ត​បាត់ដំបង វត្ត​កំផែង​បាន​កកើត​ ដោយ​សារ​តែ​ពុទ្ធ​បរិស័ទ​ខ្មែរ រួប​រួម​គ្នា​បង្កើតឡើង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​គោរព​ប្រតិបត្តិនិង​ការ​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃ​ណី​របស់​ខ្មែរ​។ ​

​លោក​ព្រឹទ្ធាចារ្យ សៅរ៍ សាម៉ន ប្រធាន​អាចារ្យ​វត្ត​កំផែង​បាន​រៀបរាប់​​ឱ្យ​ដឹង​ពី​ប្រវត្តិ​នៃ​ការ​កសាង​វត្ត​នេះ​ឡើង ដោយ​មាន​ព្រះ​សង្ឃ អាចារ្យគណៈកម្មការវត្តបាន​ឯក​ភាព​គ្នាសាង​សង​នៅ​ឆ្នាំ ២៤៤៤ ព.ស គ.ស ១៩០១ មាន​ទទឹង​ ១៣.៥០ម៉ែត្រ បណ្ដោយ ២៦.១០​ម៉ែត្រ សាងសង់​អំពី​ឥដ្ឋ​បូកបាយ​អរ ជញ្ជាំង​រៀប​ឥដ្ឋ​ឌុប​បួនជ្រុង និង​ធ្នឹម​ធ្វើ​ពីឈើ​ផ្ចឹក​គគីរមាន​ទំហំ​ធំ​ៗ មាន​ក្បូរក្បាច់​រចនា​បូរាណជា​ក្បាច់​សារ​ពើ​សូត្រ​ត្រង់។

ខឿន​ព្រះ​វិហារ​មាន​ក្បូរ​ក្បាច់​រចនា​បូរាណ ជា​ក្បាច់​សារពើ​សូត្រ​ត្រង់ មាន​កម្ពស់ ១.៣៣ម៉ែត្រ ដំបូល​ព្រះវិហារ​ប្រក់​ក្បឿង​ស្រកានាគ ពិតាន​ធ្វើ​ពី​សំណាញ់​បូក​បាយអរ មាន​ទ្វារ​ចំនួន ៥​ទ្វារ​នីមួយៗ មាន​ទទឹង ១.៥២ម៉ែត្រ កម្ពស់ ២.៧៩ម៉ែត្រ បង្អួច​មាន​ ១២បង្អួច​នីមួយៗ មាន​ទទឹង ១.១០ម៉ែត្រ កម្ពស់ ២.១២ ម៉ែត្រ ហើយ​កម្រាល​ខាង​ក្នុង​ព្រះវិហារ រៀប​ឥដ្ឋការ៉ូ កម្រាល​ជុំវិញ បរិវេណ​ព្រះវិហារ រៀប​ឥដ្ឋតាន់ ដោយ​មាន​រចនា​ក្បាច់​ផ្កា​ដូង​ផង​ដែរ។ ​ជាង​នេះ​ទៅ​ទៀត​វត្ត​នេះបើតាមការស្រាវជ្រាវ និងដកស្រង់ចេញពីឯកសារ របស់ក្រុមការងាររៀបចំផែនការតំបន់ខេត្តបាត់ដំបង ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០០៧ ដែលឧបត្ថម្ភដោយអង្គការសេវាកម្មអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ DED បញ្ជាក់ថា ព្រះវិហារវត្តកំផែងបើតាមការស្រាវជ្រាវបានធ្វើការជួសជុលចំនួន ៣ លើកមកហើយ ហើយការជួសជុលចុងក្រោយនៅឆ្នាំ ២០០២​។

​វត្ត​បាការ​និវេសន៍ហៅ​វត្ត​កំផែង ​នា​ពេល​បច្ចុប្បន្ន​នេះក៏​មាន​នូវ​លក្ខណៈពិសេស​ជាច្រើន​ផង​ដែរ ដោយ​មិន​ត្រឹម​តែ​ជា​កន្លែង​ព្រះ​សង្ឃ អាចារ្យ គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ សម្រាប់​ប្រារព្ធ​ពិធី​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​គោលដៅ​ទាក់ទាញ​ទេសចរ​មួយ​ក្នុង​ក្រុង​បាត់​ដំបង​។ ម្យ៉ាងដោយ​វត្ត​នេះ ស្ថិត​នៅ​ក្នុង​ទី​តាំង​សក្ដានុពល ស្ថិត​នៅ​ទី​ប្រជុំជន នៃ​ក្រុង​បាត់ដំបង អាច​ដើរ​ដោយ​ថ្មើរជើង ងាយ​ស្រួល​ក្នុង​កម្ម​វិធី​ទស្សនកិច្ចជា​វត្ត​បុរាណ មាន​អាយុកាល​យូរ​លង់ ជា​វត្ត​ពាក់ព័ន្ធ​ប្រវត្តិសាស្ត្រ​ខ្មែរ​ សៀម ហើយ​ត្រូវ​បាន​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ ​(លោក គង់ ប៊ុន​ឈឿន) សរសេរ​រៀបរាប់​ក្នុង​បទ​ចម្រៀង​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស​ ស៊ិន ស៊ី​សាមុត។

ក្រៅ​ពី​នេះ ​ក្នុង​បរិវេណ​វត្ត​ទាំង​​មូល​មាន​សំណង់ បូរាណ សួន​ផ្កា​ គួប​ផ្សំ​ទាំង​ចម្លាក់​ជា​ច្រើន​ដូច​ជា ព្រះវិហារ (កសាងឆ្នាំ ១៩០១), ចេតិយ​បូរាណ តម្កល់​ព្រះអរហន្តធាតុ (កសាងឆ្នាំ១៨៤០), ចេតិយ​បូរាណ (កសាងឆ្នាំ ១៩៤៨), ប្រាង្គតម្កល់អរហន្តធាតុ (កសាងឆ្នាំ ១៩០១), កុដិបូរាណ (កសាងឆ្នាំ ១៩១២), សាលាឆាន់ (កសាងក្នុងទស្សវត្ត៥០), ចេតិយ​តម្កល់​ធាតុ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​តាម​ជំរុំ​ជាយ​ដែន កម្ពុជា ថៃ (កសាងឆ្នាំ ១៩០៦), បណ្ណាល័យ​វត្ត​កំផែង (កសាង​រូចរាល់​ឆ្នាំ ២០០០), សាលា​ពុទ្ធិក​បឋម​សិក្សា​វត្ត​កំផែង (កសាងឆ្នាំ ១៩៦៨), និង​សារ​មន្ទីរ​វត្ត​កំផែង ដែល​មាន​វត្ថុ​បូរាណ​ជា​ច្រើនប្រភេទ (កសាងឆ្នាំ ២០០៧) ដែល​អាច​ទាក់ទាញ​ទេសចរ ទៅទស្សនាឥតឈប់ឈរ។

គួរ​បញ្ជាក់​ដែរ​ថា តាំង​ពី​ការ​កកើត​នៃ​ការ​សាង​សង់​​វត្ត​បាការ​និវេសន៍ ហៅ​វត្ត​កំផែង​បច្ចុប្បន្ន​ ក៏​មាន​ព្រះ​គ្រូ​ចចៅ​អធិការ​វត្ត​ប្រមាណ ១១​អង្គ ដែល​មាន​ព្រះ​នាម​ដូច​ជា​៖ ១-លោកគ្រូចៅអធិការវត្ត ព្រះនាម ទុំ ឯម ពីឆ្នាំ ១៩១២ ដល់ ឆ្នាំ ១៩៤៣, ២-លោកគ្រូចៅអធិការវត្ត ព្រះនាម កែវ សាង ពីឆ្នាំ ១៩៤៧ ដល់ ឆ្នាំ ១៩៧៥, ៣-លោកគ្រូចៅអធិការវត្ត ព្រះនាម គឹម ភួង ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩២, ៤-លោកគ្រូចៅអធិការវត្តព្រះនាម យិន ផាត់, ៥-លោកគ្រូចៅអធិការវត្តព្រះនាម ឃឿប បូរ, ៦-លោកគ្រូចៅអធិការវត្តព្រះនាម កៅ ប្រាជ្ញ, ៧-លោកគ្រូចៅអធិការវត្តព្រះនាម ឃុត ជំនោរ, ៨-លោកគ្រូចៅអធិការវត្តព្រះនាម ប្រាក់ សុភ័ត្រ (ចរណធម្មោ), ៩-លោកគ្រូចៅអធិការវត្តព្រះនាម ឃឿប បូរ (ញាណសរណោ), ១០-លោកគ្រូចៅអធិការវត្តព្រះនាម យ៉ិន សារឹម (អគ្គទិន្នកោ) ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨, ១១-លោកគ្រូចៅអធិការវត្តព្រះនាម គឿន ប៉ិច (នេតុបណ្ឌិតោ) ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជង្គង់មាន់
សន្តិសុខសង្គម១៣ នាទីutes មុន

មន្រ្តីជំនាញខេត្តកំពង់ធំដុតបំផ្លាញជង្គង់មាន់បង្កក និងសត្វចង្រិតខូចគុណភាពជាង១តោនដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាង

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋាភិបាលស្នើដល់រដ្ឋាភិបាលអាល្លឺម៉ង់ជួយលើកកម្ពស់ឌីជីថលូបនីយ​កម្ម និងជំរុញការចាប់​យក​បច្ចេកវិទ្យា​

កីឡា១៨ នាទីutes មុន

កម្ពុជា ត្រូវ​ប្រកួត​ជា​មួយជម្រើស​ជាតិ​ អារូបា បន្ទាប់ពី វៀតណាម

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប ៣០ ០០០នាក់ បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៣ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៨ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម