ព័ត៌មានជាតិ
ប្រវត្តិផ្សារទួលទំពូង ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេស
ទោះបីជាជំងឺកូវីដ-១៩ នៅបន្តរាតត្បាតក្នុងកម្រិតតិចតួចនៅឡើយក៏ដោយ ក៏ផ្សារទួលទំពូង នៅតែមានអតិថិជនចេញ-ចូលទិញយ៉ាងច្រើនកុះករ មានទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសដទៃទៀត។

គេចាំមិនភ្លេចទេ កាលពីដើមឆ្នាំ ២០២០ ប្រទេសកម្ពុជា បានទទួលរងនូវការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងនោះ កូវីដ-១៩ បានធ្វើឲ្យវិស័យសេដ្ឋកិច្ចទូទាំងពិភពលោកជួបបញ្ហា និងសម្លាប់មនុស្សយ៉ាងច្រើនផងដែរ។

កូវីដ-១៩ កាលណោះ ក៏បានធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចចេញបម្រាមគោចរ និងបិទផ្អាកដំណើរការផ្សារជាច្រើន នៅទូទាំងប្រទេស រួមនឹងកន្លែងផ្សេងៗទៀត ដើម្បីកាត់បន្ថយការរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។ ចំណោមផ្សារជាច្រើនដែលត្រូវបានផ្អាកការដំណើរការនោះ ក៏មានផ្សារទួលទំពូងផងដែរ។

ក្រោយពីបានបិទខ្ទប់មិនឲ្យដំណើរការមួយរយៈ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការផ្សាររដ្ឋទាំង ២៥ លក់ដូរឡើងវិញ។
ទន្ទឹម នៃការបើកឲ្យដំណើរការឡើងវិញ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ នោះ ឃើញថា តាមបណ្ដាផ្សាររដ្ឋនានា ក្នុងរាជធានីភ្នំពេញ បានដំណើរការលក់ដូរមមាញឹកឡើងវិញ ជាមួយការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ជាពិសេសទទួលបានជោគជ័យនូវការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព រហូតដល់សព្វថ្ងៃ។
ដ្បិតតែជំងឺកូវីដ-១៩ នៅបន្តរាតត្បាតក្នុងកម្រិតតូចតួចនៅឡើយក្ដី តែផ្សារទួលទំពូង នៅតែជាផ្សារដ៏ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។

ផ្សារទួលទំពូង មិនត្រឹមតែពោរពេញដោយម្ហូបអាហារ បន្លែ ត្រី សាច់ គ្រឿងទេស ឧបករណ៍ប្រើប្រាស់ សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍នោះទេ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើន បានចាត់ទុកផ្សារនេះ ជាទីប្រជុំជន នៃអាហារ មិនថាពេលព្រឹក ថ្ងៃត្រង់ ល្ងាច ឬ យប់។ ផ្សារទួលទំពូង បានប្រមូលផ្ដុំទៅដោយអាហារពោរពាសតាមផ្លូវ។ ផ្សារគ្មានម៉ាស៊ីនត្រជាក់នេះ ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។
នៅខាងក្នុងផ្សារ អ្នកអាចវង្វេង ប្រសិនបើមិនអាចចំណាំផ្លូវបាន ដោយសារតាមផ្លូវដើរ ពោរពេញទៅដោយគំនរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលអាចធ្វើឲ្យច្រឡំផ្លូវ។

ភ្ញៀវទេសចរអន្តរជាតិ មិនហៅឈ្មោះផ្សារទួលទំពូង ថា ផ្សារទួលទំពូង នោះទេ។ ភាគច្រើន ពួកគេហៅឈ្មោះផ្សារនេះថា Russian Market (មានន័យថា ផ្សាររុស្ស៊ី ឬផ្សារសូវៀតទៅវិញ)។
ប្រវត្តិ នៃពាក្យថា Russian Market ផ្សាររុស្ស៊ី ឬផ្សារសូវៀត នេះ បានកើតមានតាំងពីទសវត្ស ១៨៨០ មកម្ល៉េះ។
ឯកសារប្រវត្តិសាស្ត្រ បានបញ្ជាក់ច្បាស់ពីនយោបាយការទូតរុស្ស៊ី-កម្ពុជា ដែលមានទំនាក់ទំនងល្អ យ៉ាងស្អិតរមួត ក្រោយពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហម ប៉ុល ពត ដ៏ព្រៃផ្សៃ។
ពេលនោះមានជនជាតិរុស្ស៊ី ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានចូលចិត្តវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរណាស់។ ជារឿយៗ ពួកគេតែងតែទៅផ្សារទួលទំពូង ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ទាំងនោះ។
លើសពីនេះ ផ្សារទួលទំពូង ក៏ជាទីផ្សារគ្រឿងទេស ម្ហូបអាហារ គ្រឿងអលង្ការ និងគ្រឿងមាស ហើយក៏មានទំនិញមួយចំនួន ត្រូវបាននាំចូលពីប្រទេសរុស្ស៊ី មកដាក់លក់នៅទីនេះផងដែរ។
វត្តមានដ៏ច្រើន នៃជនជាតិរុស្ស៊ី និងទំនិញរបស់រុស្ស៊ីនេះហើយ បានធ្វើឲ្យមានជនជាតិខ្មែរខ្លះ ជនជាតិរុស្ស៊ី និងជនបរទេសដទៃទៀត នាំគ្នាហៅផ្សារនេះថា (Russian Market) ផ្សាររុស្ស៊ី ឬផ្សារសូវៀត ដែលងាយហៅ ងាយចាំ រហូតមកដល់សព្វថ្ងៃនេះ។
បន្ថែមពីនេះ ពាក្យថាផ្សារទួលទំពូង ក៏មានរឿងរ៉ាវខ្លីមួយផងដែរ គឺថាផ្សារនេះអាចមានទីតាំងនៅលើទួលមួយ ដែលសំបូរដើមទំពូង។
យោងតាមព្រះសូរស័ព្ទដើមរបស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ កាលទ្រង់នៅជាលោកនេន លោកគ្រូតែងប្រើឲ្យទៅរើសសំបកទំពូង នៅលើទីទួលមួយ។ ហេតុដូច្នេះ ទើបទីនោះ ត្រូវបានគេហៅថា ទួលទំពូង និងផ្សារទួលទំពូង រហូតដល់សព្វថ្ងៃនេះ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?