ព័ត៌មានជាតិ
តោះ! ស្តាប់បទពិសោធន៍និស្សិតស្រីម្នាក់ ចែករំលែកពីការសិក្សាជំនាញច្បាប់
ជំនាញនីតិសាស្ត្រ ឬច្រើនគេស្គាល់ថាជំនាញច្បាប់ ជាជំនាញមួយដែលផ្ដល់ឱ្យសិស្សនិស្សិត យល់ដឹងអំពីប្រព័ន្ធច្បាប់ ទ្រឹស្ដីជាមូលដ្ឋាន ទ្រឹស្ដីជាជំនាញ ការងារប្រតិបត្តិ និងសីលធម៌ ក៏ដូចជាការពិគ្រោះយោបល់ផ្នែកច្បាប់ជាដើម។ លើសពីនេះទៅទៀត វាក៏អាចជួយឱ្យសិស្សនិស្សិតយល់ដឹងពីប្រព័ន្ធច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយច្បាប់សម្រាប់អនុវត្តន៍ និងគ្រប់គ្រងប្រទេសផងដែរ។

សនិស្សិតមួយរូបដែលកំពុងបន្តការសិក្សាជំនាញនីតិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចែករំលែកពីការចាប់យកជំនាញនីតិសាស្ត្រមកសិក្សា។

និស្សិតស្រីឈ្មោះ សាវី ណាវីត ដែលកំពុងបន្តការសិក្សាជំនាញនីតិសាស្ត្រឆ្នាំទី ២ បានឱ្យដឹងថា ការដែលកញ្ញា សម្រេចជ្រើសរើសជំនាញនីតិសាស្ត្រមកសិក្សានៅសាកលវិទ្យាល័យ ព្រោះកញ្ញាចូលចិត្តវែកញែកស្រាវជ្រាវ ចង់ដឹងឮពីរឿងរ៉ាវដែលកើតឡើងក្នុងសង្គម។ ក្រៅពីនេះក៍ចូលចិត្តការដោះស្រាយនូវបញ្ហាដែលកើតមានឡើង។

ជំនាញនីតិសាស្ត្រឬច្បាប់ សម្រាប់ សាវី ណាវីតយល់ឃើញថា បានផ្តល់ជូននិស្សិតនូវសារៈសំខាន់ជាច្រើនដូចជា អាចយល់ច្បាស់អំពីច្បាប់ទាំងនៅក្នុងប្រទេសក៍ដូចជាក្រៅប្រទេស អាចស្គាល់អំពីរបៀបនៃការបម្រើការងារនៅក្នុងប្រព័ន្ធការងាររដ្ឋ ឬឯកជនដែលទាក់ទងទៅនឹងការងារផ្នែករដ្ឋបាល ស្គាល់ពីស្ថានភាពកាន់តែច្បាស់ដែលកើតឡើងក្នុងសង្គម។ កញ្ញាក៏បានលើកបន្ថែមថា «ជំនាញច្បាប់ក៍បានបង្រៀនឱ្យចេះឈ្វេងយល់ គិតមុននឹងបញ្ចេញមតិផ្សេងៗ បើយើងមើលមកក្នុងសង្គមសព្វថ្ងៃយើងឃើញថាមនុស្សម្នាក់ៗ ពួកគាត់មានសិទ្ធិក្នុងការបញ្ចេញមតិ តែមតិខ្លះវាខុសពីស្ថានភាពជាក់ស្ដែង»។

សាវី ណាវីត បានលើកឡើងបន្តថា សម្រាប់អ្នករៀនជំនាញនីតិសាស្ត្រ ឬច្បាប់ អាចនឹងយល់បានថាតើចំណុចមួយណាដែលត្រូវនិយាយ និងចំណុចមួយណាដែលនិយាយមកខុសពីហេតុការណ៍ដែលកើតឡើង។ ជាធម្មតា អ្នកច្បាប់មួយរូប គប្បីត្រូវមានយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងការនិយាយស្តី ការគិត ការវិភាគផ្សេងៗជាច្រើនទៀត។
និស្សិតច្បាប់រូបនេះបានបន្តថា «សម្រាប់ការសិក្សាជំនាញច្បាប់ ២ឆ្នាំនេះ ខ្ញុំទទួលបានការអប់រំទាក់ទងនឹងច្បាប់នៅក្នុងប្រទេស និងក្រៅប្រទេសខ្លះៗ ហើយក៏បានដឹងអំពីរបៀបនៃការគ្រប់គ្រងប្រទេសក្នុងតួនាទីជាថ្នាក់ដឹងនាំ ការដោះស្រាយរឿងក្តី របៀបនៃការធ្វើការនៅក្នុងប្រព័ន្ធតុលាការ និងការបម្រើការងារផ្នែករដ្ឋបាល»។
«ដោយសារតែខ្ញុំត្រឹមជានិស្សិតឆ្នាំទី២ ដូចនេះការសិក្សាដែលទាក់ទងទៅនឹងច្បាប់ផ្សេងៗមិនទាន់មានការស៊ីជម្រៅនោះទេ»។ នេះជាការលើកឡើងបន្ថែមពី សាវី ណាវីត។

តាមបទពិសោធន៍របស់កញ្ញាផ្ទាល់ ដើម្បីសិក្សានូវជំនាញនីតិសាស្ត្រ ឬច្បាប់បាន សិស្សគ្រប់រូបគួរស្វែងយល់ថា វាជាជំនាញមួយផ្ដោតទៅលើការសិក្សាក្រម ឬច្បាប់ ដូចនេះទាមទារឱ្យនិស្សិតត្រូវមានការព្យាយាមទៅលើការអាន ការស្រាវជ្រាវ និងស្គាល់ពីហេតុការណ៍ដែលកើតឡើង និងត្រូវដឹងពីរបៀបនៃការដោះស្រាយ។ ម្យ៉ាងវិញទៀត នៅក្នុងសង្គមបច្ចុប្បន្ន ឬទៅអនាគតនោះទេ ជំនាញនីតិសាស្ត្រ ពិតជាបានផ្តល់ប្រយោជន៍យ៉ាងខ្លាំង ព្រោះក្នុងប្រទេសមួយអាចទទួលបាននូវសន្តិភាព និងសន្តិសុខបានលុះត្រាតែមានច្បាប់ទុកការពារប្រទេស។ លើសពីនេះទៀតប្រសិនបើប្រទេសមួយសម្បូរទៅដោយអ្នកចេះច្បាប់ នឹងធ្វើអោយប្រទេសមានសណ្ដាប់ធ្នាប់ ដោះស្រាយតាមសន្តិវិធី និងមានយុត្តធម៌។

ចុងក្រោយ និស្សិតស្រី សាវី ណាវីត ក៏ចង់ឱ្យសិស្ស-និស្សិតគ្រប់រូប ដែលកំពុងសិក្សាក៏ដូចជាចង់ចាប់យកជំនាញច្បាប់គួរតែមានភាពឧស្សាហ៍ព្យាយាម ក្នុងការអាននូវក្រមឬច្បាប់ផ្សេងៗ ព្យាយាមធ្វើកិច្ចការស្រាវជ្រាវ ក៍ដូចជាចូលរួមការងារសង្គមឱ្យបានច្រើន និងត្រូវសិក្សាស្វែងយល់ដោយខ្លួនឯងបន្ថែម។
គួរបញ្ជាក់ថា ការសិក្សាជំនាញនីតិសាស្ត្រ ឬច្បាប់មិនមែនតែនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏មានសាកលវិទ្យាល័យមួយចំនួនដូចជា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យចេនឡា, សាកលវិទ្យាល័យបញ្ញាជាតិ, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យបៀលប្រាយ, សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ, សាកលវិទ្យាល័យអាស៊ីនៃបច្ចេកវិទ្យា, សាកលវិទ្យាល័យកម្ពុជា ជាដើម៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?