Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គម តែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានមានប្រសាសន៍ថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ និងជំនាញរបស់បុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ​វិទ្យាស្រ្ត​សុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ការចូលរួមរស់ជាមួគ្រួសារ ស.ស.យ.ក ប្អូនៗនិស្សិតនឹងទទួលបាននូវភាពចំណេញជាច្រើន ក្នុងនោះរួមមានការចូលរួមការងារស្ម័គ្រចិត្តគឺជាឱកាសនៃការតេស្ដសមត្ថភាពខ្លួនឯង ការបណ្តុះភាពជាអ្នកដឹកនាំ និងការបង្ហាញភាពជាគំរូ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តទៀតថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ ជំនាញរបស់បុគ្គលរៀងៗខ្លួនម្នាក់ៗផងដែរ។ ឯកឧត្ដមបានពន្យល់បន្ថែមថា អំឡុងពេលបំពេញការងារស្ម័គ្រចិត្ត បុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិតនៃការអត់ធ្មត់ តស៊ូ របស់ខ្លួនដោយសារការងារស្ម័គ្រចិត្តទាមទារការតាំងចិត្ត ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំងដើម្បីសម្រេចគោលដៅណាមួយ។ ទន្ទឹមនេះ អ្នកស្ម័គ្រចិត្តទាំងអស់អាចដកស្រង់ពិសោធន៍ និងអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល និងការសម្រេចចិត្ត ដែលសុទ្ធតែជាធាតុសំខាន់ក្នុងការបណ្តុះ និងសម្រួចភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផ្ទាល់។ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមទៀតថា លើសពីនោះទៀតសោត ការចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ក៏នឹងក្លាយជាភាពជាគំរូដល់យុវជនដទៃទៀត​ឱ្យបន្តស្មារតី និងសកម្មភាពវិជ្ជមានដែលជះឥទ្ធិពលទៅលើសង្គម និងប្រទេសជាតិ ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណ:​ដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្ដម ហ៊ុន ម៉ានី លើកិច្ចការលើកកម្ពស់សមត្ថភាពយុវជនក្នុងការងារមនុស្សធម៌ និងសង្គម។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា «តាមរយៈវត្តមាន និងបេសកកម្មរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ស ស យ ក យុវជនជានិស្សិតនៃសាកលវិទ្យាល័យ បានទទួលឱកាសជាច្រើនបន្ថែមដែលអនុញ្ញាតឱ្យពួកគេអាចចូលរួមដើម្បីសង្គម ជាពិសេសក្នុងដំណាក់កាលកូវីដ១៩ មិនថាការស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម