ព័ត៌មានជាតិ
«កម្ពុជាថ្មី» និងស្ថានទូតជប៉ុន ធ្វើជាដៃគូផ្សព្វផ្សាយព័ត៌មានស្តីពីខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន
សារព័ត៌មាន«កម្ពុជាថ្មី» និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឯកភាពគ្នាធ្វើជាដៃគូផ្លូវការ ក្នុងការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពនានានៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ។
ការធ្វើជាដៃគូផ្សព្វផ្សាយនេះ ត្រូវបានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃអង្គារទី១៨ ខែមករា ឆ្នាំ២០២៣នេះ ដោយថ្នាក់ដឹកនាំផ្នែកព័ត៌មានរបស់សារព័ត៌មាន«កម្ពុជាថ្មី» និងមន្រ្តីជាន់ខ្ពស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
លោក តានីណៃ អ៊ីជិតូម៉ូ (TANINAI Ichitomo) ភារៈធាទីស្តីទីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងកម្ពុជា-ជប៉ុន ដោយសារតែវា គឺជាឆ្នាំនៃគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។
ដូច្នេះហើយ ការផ្សព្វផ្សាយព័ត៌មានជុំវិញខួប៧០ឆ្នាំនេះ គឺជារឿងចាំបាច់។ លោកសង្ឃឹមថា សារព័ត៌មាន«កម្ពុជាថ្មី» នឹងជួយផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍នានានៃការការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ បានឲ្យទូលំទូលាយតាមរយៈការធ្វើជាដៃគូផ្សព្វផ្សាយផ្លូវការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
លោក មៃ សុខលីម និពន្ធនាយកសារព័ត៌មាន «កម្ពុជាថ្មី» បានសម្ដែងការស្វាគមន៍ ចំពោះការធ្វើជាដៃគូផ្សព្វផ្សាយព័ត៌មាន នៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុននេះ។ លោកបានអះអាងប្រាប់លោក តានីណៃ អ៊ីជិតូម៉ូថា សារព័ត៌មាន«កម្ពុជាថ្មី» នឹងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីខួបទំនាក់ទំនងលើកទី៧០ឆ្នាំនេះ ទៅកាន់ប្រជាជនកម្ពុជា។
លោកក៏បានគូសបញ្ជាក់ថា កម្ពុជាថ្មី ជាសារព័ត៌មានឈានមុខនៅកម្ពុជា ដោយរាល់ការផ្សព្វផ្សាយរបស់«កម្ពុជាថ្មី» គឺធ្វើឡើងតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ដោយផ្តោតសំខាន់លើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជប៉ុន និងកម្ពុជា នឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០២៣នេះ។
តាមរយៈកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាពនៅកម្ពុជា និងការកសាងប្រទេសឡើងវិញ ជប៉ុន និងកម្ពុជាបានផ្លាស់ប្តូរទៅជាទំនាក់ទំនងទ្វេភាគី ដែលទទួលបានផលប្រយោជន៍រួមគ្នា។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានព្រមព្រៀងគ្នាក្នុងការដំឡើងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
ដោយឡែក នៅក្នុងឆ្នាំ២០២៣នេះ ដែលជាខួបលើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីជាការអបអរសាទរដែលកម្ពុជា និងជប៉ុន បានទាក់ទងគ្នាជាផ្លូវការមានអាយុកាល ៧០ឆ្នាំ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល