Connect with us

ព័ត៌មានជាតិ

សិក្ខាកាម​ជាន់ខ្ពស់ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បានទទួល​បទពិសោធន៍​ថ្មីៗ​ពី​អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត

បានផុស

នៅ

ភ្នំពេញ ៖ ដើម្បី​ស្វែងយល់​ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ជាក់ស្តែង នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជា​មន្ទីរពេទ្យ​ថ្នាក់​ជាតិ​មួយ​សិក្ខាកាម​ជាន់ខ្ពស់​លើក​ទី​៤ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល វគ្គ​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ បានមក​ទស្សនកិច្ច​សិក្សា ដើម្បី​ស្វែងយល់​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ បាន​ចែករំលែក​នូវ​បទពិសោធន៍​ការងារ នៃ​ភាពជា​អ្នកដឹកនាំ​របស់​ឯកឧត្តម ទៅកាន់​សិក្ខាកាម​។​

ក្នុង​នោះ​លោក​អគ្គនាយក បាន​ចែករំលែក​នូវ​ទស្សន​ផ្ទាល់ខ្លួន​ថា អ្នកដឹកនាំ គឺជា​កត្តា​កំណត់​សម្រាប់​ដំណើរការ​ទាំងមូល នៃ​និរន្តរភាព​, ធ្វើជា​អ្នកដឹកនាំ ត្រូវ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ កុំ​មានការ​ត្អូញត្អែរ និង​មាន​ភាព​ក្លាហាន ក្នុង​ភាពត្រឹមត្រូវ​។

ជាមួយគ្នា​នោះ លោកស្រី ឈី វិ​ជ្ជ​រ៉ា អនុរដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ ដែល​បាន​ដឹកនាំ​សិក្ខាកាម ចុះ​ទស្សនកិច្ច​សិក្សា បាន​លើក​ឡើង​ថា សិក្ខាកាម​មាន​ភាព​រំភើប​ចិត្ត ចំពោះ​ចំណេះដឹង និង​បទពិសោធន៍ ក្នុងការ​ដឹកនាំ និង​នវានុវត្តន៍ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

លោកស្រី បាន​ឯកភាព ចំពោះ​ភាព​ក្លាហាន នៃ​ការដឹកនាំ​របស់លោក​សាស្ត្រាចារ្យ ឈាង រ៉ា ដែល​ធ្វើ​ឲ្យ​ក្រុមការងារ​មន្ទីរពេទ្យ​ទាំងមូល មាន​ភាព​ក្លាហាន និង​មានការ​រីកចម្រើន ដោយមាន​ការ​ទទួលស្គាល់ និង​គាំទ្រ ពី​សំណាក់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា​៕

ដោយ ៖ អ៊ូច ប៊ុន​ថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ថៃ ប្រកាស​បិទ​សាលារៀន​ជិត​២០០កន្លែង​ចាប់ពី​១ថ្ងៃ​ដល់​១​សប្ដាហ៍ ព្រោះ​ខ្យល់ពុល

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌូណេស៊ី​៖ ការប្ដេជ្ញាវិនិយោគ​របស់ Apple មានត្រឹម ២០០ លាន​ដុល្លារ ប៉ុណ្ណោះ មិនមែន ១ ប៊ីលាន​ដុល្លារទេ

ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានតុលាការភ្នំពេញឱ្យបន្តពន្លឿនចាត់ការរឿងក្ដីគ្រឿងញៀន ចរាចរណ៍ ក្មេងទំនើង និងអត្រានុកូលដ្ឋាន

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្តដើម្បីការងារកាន់តែល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម